ភ្នំពេញ ៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចេញដីកាឃុំខ្លួនស្ត្រីជនជាតិថៃម្នាក់ ដាក់ពន្ធនាគារជាបណ្ដោះអាសន្ន ពាក់ព័ន្ធករណី «ដឹកជញ្ជូនគ្រឿងញៀនជិត ២គីឡូក្រាម ឆ្លងដែនដោយខុសច្បាប់ចូលមកប្រទេសកម្ពុជា» ។
គួរបញ្ជាក់ថា ស្ត្រីជនជាតិថៃរូបនេះ បានដឹកជញ្ជូនគ្រឿងញៀនជិត ២គីឡក្រាម ដោយឆ្លងកាត់ ៣ប្រទេស គឺចេញពីប្រទេសម៉ាលី ប្រទេសអេត្យូពី និងប្រទេសកូរ៉េខាងត្បូង រួចក៏ចូលមកប្រទេស កម្ពុជា ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួននៅព្រលានយន្តហោះ អន្តរជាតិភ្នំពេញ។
គួររំលឹកថា កម្លាំងសមត្ថកិច្ចជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាបករណីដឹកជញ្ជូនគ្រឿងញៀនឆ្លងដែនចូលកម្ពុជានោះ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ និងរឹបអូសគ្រឿងញៀនជិត ២ គីឡូក្រាម នៅអាកាសយានដ្ឋានអន្តជាតិភ្នំពេញ កាលពីវេលាម៉ោង១ នឹង៣០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ ។
លទ្ធផលឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ SINEE SAISUWAN ភេទស្រី អាយុ ៦២ឆ្នាំ ជនជាតិ ថៃ កាន់លិខិត ឆ្លងដែន លេខAB3676188 ។ ក្នុងនោះសមត្តកិច្ចចាប់យកវត្ថុតាងរួមមាន សារធាតុញៀនប្រភេទកូកាអ៊ីន (COCAINE) ទម្ងន់សុទ្ធជិត២គីឡូ ដែលជានសង្ស័យបង្កប់លាក់នៅបាតវ៉ាលី ។ បច្ចុប្បន្នជនត្រូវចោទត្រូវបានបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារ ជាបណ្តោះអាសន្ន ៕
អត្ថបទ ៖ កុម្ភះ





