រដ្ឋមន្ត្រីការបរទេសឥណ្ឌាលោក Subrahmanyam Jaishankar បានថ្លែងនៅឯកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស G20 នៅទីក្រុង Johannesburg នៃប្រទេសអាហ្វ្រិកខាងត្បូងថា សង្គមពិភពលោក រំពឹងថា ភាគីទាំងអស់នៃជម្លោះនៅអ៊ុយក្រែន នឹងសហការគ្នា ដើម្បីដោះស្រាយបញ្ចប់វា។
លោកត្រូវបានដកស្រង់សម្តីដោយក្រសួងការបរទេសឥណ្ឌាថា៖«ទាក់ទងនឹងជម្លោះអ៊ុយក្រែននេះ យើងបានតស៊ូមតិជាយូរណាស់មកហើយនូវការសន្ទនា និងការទូត»។
រដ្ឋមន្ត្រីរូបនេះបានបន្ថែមថា៖«ថ្ងៃនេះ ពិភពលោករំពឹងថា ភាគីដែលពាក់ព័ន្ធ ធ្វើការទំនាក់ទំនងគ្នាទៅ វិញទៅមក ដើម្បីដោះស្រាយបញ្ចប់សង្រ្គាមនេះ»។
នាពេលមុននេះ រដ្ឋមន្ត្រីការបរទេសឥណ្ឌា បាននិយាយថា លោកបានជួបជាមួយសមភាគីរុស្ស៊ីលោក សឺហ្គេ ឡាវរ៉ូវ (Sergey Lavrov) នៅទីក្រុង Johannesburg ។ នៅក្នុងកិច្ចប្រជុំនេះ ពួកគេបានពិភាក្សាអំពីការវិវឌ្ឍចុងក្រោយបង្អស់ ទាក់ទងនឹងអ៊ុយក្រែន ក៏ដូចជាវឌ្ឍនភាពក្នុងកិច្ចសហប្រតិបត្តិការ រវាងទីក្រុងមូស្គូ និងទីក្រុងញូវដែលី។
កិច្ចប្រជុំរបស់រដ្ឋមន្ត្រីការបរទេស G20 ត្រូវបានធ្វើឡើង កាលពីថ្ងៃព្រហស្បតិ៍ នៅប្រទេសអាហ្វ្រិកខាង ត្បូង។