G7 ពិបាកពង្រឹងជំហរគាំទ្រអ៊ុយក្រែន ខណៈលោក Trump កាន់តែចូលកៀកលោក Putin

2025/02/21 04:21:34 pm        52

បើយោងតាមអ្នកការទូតដែលដឹងពីកិច្ចពិភាក្សា បានប្រាប់ថា ក្រុមប្រទេសទាំង៧ (G7) កំពុងជួបការលំបាកក្នុងការឈានដល់ការព្រមព្រៀងគ្នា ជុំវិញសេចក្តីព្រាងសេចក្តីថ្លែងការណ៍ ដើម្បីប្រារព្ធខួបរយៈពេល ៣ឆ្នាំ ចាប់តាំងពីមានការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន ក្រោយសេចក្តីព្រាងដំបូង ត្រូវបានកែសម្រួលឲ្យស្រាលជាងមុន ពាក់ព័ន្ធនឹងសង្គ្រាមនេះ។

ការមិនយល់ឃើញស្របគ្នានេះ បានបង្ហាញពីការបែកបាក់កាន់តែអាក្រក់ទៅៗ ក្នុងចំណោមសម្ព័ន្ធមិត្ត ខណៈដែលប្រធានាធិបតីអាមេរិក លោក Donald Trump បន្តអនុវត្តការចរចាសន្តិភាពឯកតោភាគីជាមួយរុស្ស៊ី ក្នុងគោលបំណងបញ្ចប់ជម្លោះ ដោយគ្មានអឺរ៉ុប ឬអ៊ុយក្រែន។

សេចក្តីព្រាងចុងក្រោយបង្អស់ដែលត្រូវបានឃើញដោយសារព័ត៌មាន Bloomberg ចុះថ្ងៃទី១៩ ខែកុម្ភៈ រៀបរាប់ថា៖ «ការធានាសន្តិសុខយ៉ាងរឹងមាំ និងសមាហរណកម្មសហភាពអឺរ៉ុបរបស់អ៊ុយក្រែន នឹងមានសារៈសំខាន់ ក្នុងការទទួលបានសន្តិភាពយូរអង្វែងដែលការពារការលុកលុយ នាពេលអនាគត»។

នោះជាការប្រើភាសាស្រាលជាងសេចក្ដីព្រាងដំបូងដែលអំពាវនាវឲ្យមានសន្តិភាព «ដែលមិនផ្តល់រង្វាន់ដល់ការលុកលុយ ឬអនុញ្ញាតឲ្យបង្កើតសង្រ្គាម នាពេលអនាគត» តាមរយៈ «ការធានាសន្តិសុខយូរអង្វែង សម្រាប់អ៊ុយក្រែន ដោយមានកងទ័ព និងគ្រឿងយោទ្ធោបករណ៍ រួមជាមួយនឹងការតាមមើលជាអន្តរជាតិយ៉ាងរឹងមាំ ដើម្បីត្រួតពិនិត្យលក្ខខណ្ឌដែលបានព្រមព្រៀងគ្នា»។ ឯកសារយោង ចំពោះសមាហរណកម្មអាត្លង់ទិក ក៏ត្រូវបានដកចេញផងដែរ។

គួរបញ្ជាក់ថា G7 តែងតែនិយាយសំដៅទៅលុកលុយពេញលេញរបស់រុស្ស៊ីលើអ៊ុយក្រែន និងសង្គ្រាមឈ្លានពានប្រឆាំងនឹងប្រទេសជិតខាងរបស់ទីក្រុងមូស្គូថា ជា «ទង្វើខុសច្បាប់"» ជាអ្វីដែលសេចក្តីព្រាងដំបូង ក៏បានហៅបែបនោះដែរ។ ប៉ុន្តែសេចក្ដីព្រាងថ្មីបំផុត បានកែប្រែភាសានោះទៅជា «សង្គ្រាមបំផ្លិចបំផ្លាញដែលបានចាប់ផ្តើមជាមួយនឹងការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន»៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm        1
ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1
ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am