ទឹកក្លាយជាឱសថទិពសម្រាប់ពលរដ្ឋរស់នៅក្នុងទីក្រុង Sao Paulo ប្រទេសប្រេស៊ីល ពេលសីតុណ្ហភាពហក់ឡើងខ្ពស់

2025/02/22 01:25:07 am        50

ប្រជាពលរដ្ឋរស់នៅក្នុងទីក្រុង Sao Paulo ប្រទេសប្រេស៊ីល ទទួលបានទឹកដោយឥតគិតថ្លៃ ដើម្បីជួយឲ្យពួកគេមានជាតិទឹកក្នុងខ្លួន ពេលដែលសីតុណ្ហភាពហក់ឡើងខ្ពស់កាលពីថ្ងៃព្រហស្បតិ៍ ។

សីតុណ្ហភាពខ្ពស់បំផុតនៅក្នុងរដ្ឋធានី Sao Paulo ត្រូវបានចុះបញ្ជីកាលពីថ្ងៃទី ១៨ ខែកុម្ភៈកន្លងទៅ ពេលដែលសីតុណ្ហភាពកើនឡើងដល់ ៣៦,៩អង្សាសេ ហើយនិងថ្ងៃទី ១៧ ខែកុម្ភៈ ពេលដែលសីតុណ្ហភាពមធ្យមមានចំនួន ៣៤,២អង្សាសេ ។

ក្រុមអាជ្ញាធរក្រុង Sao Paulo បានចុះប្រតិបត្តិការ “សីតុណ្ហភាពខ្ពស់”ជាមួយនឹងការដាក់ពង្រាយបញ្ជតាមដងផ្លូវផ្តល់ទឹកដោយឥតគិតថ្លៃ និងការថែទាំសុខភាព ដើម្បីជួយអ្នកស្រុកកុំឲ្យខ្សោះជាតិទឹកក្នុងខ្លួន ពេលដែលពួកគេស៊ូទ្រាំនឹងរលកកម្តៅក្តៅខ្លាំងបែបនេះ ។

ដោយឡែក ទីក្រុង Rio de Janeiro បានកត់ត្រាថ្ងៃក្តៅបំផុតរបស់ខ្លួនក្នុងពេលយ៉ាងហោចណាស់មួយទសវត្សរ៍ នៅពេលសីតុណ្ហភាពឡើងដល់ ៤៤អង្សាសេ កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ ខណៈអ្នកស្រុកនាំគ្នាសម្រុកទៅលេងសមុទ្រដើម្បីស្វែងរកភាពត្រជាក់ដល់រាងកាយ ។

វាជាសីតុណ្ហភាពខ្ពស់បំផុតចាប់តាំងពីទីក្រុងភាគអាគ្នេយ៍របស់ប្រេស៊ីលមួយនេះ បានចាប់ផ្តើមប្រព័ន្ធប្រកាសអាសន្នអាកាសធាតុកាលពីជាង ១០ឆ្នាំមុន ។ 

សីតុណ្ហភាពខ្ពស់បំផុតទី ២ បានកើតឡើងនៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៣ ពេលដែលសីតុណ្ហភាពកើនឡើងដល់ ៤៣,៨អង្សាសេ ។ 

មន្ត្រីក្រុងបានចេញសេចក្តីជូនដំណឹងអំពីកម្ដៅយ៉ាងក្ដៅគគុកសម្រាប់ប៉ុន្មានថ្ងៃខាងមុខនេះ ដោយរៀបចំបញ្ជផ្តល់ទឹក និងរៀបចំប្រព័ន្ធសុខាភិបាលសាធារណៈ ដើម្បីដោះស្រាយការកើនឡើងនៃករណីសុខភាពទាក់ទងនឹងកម្ដៅ ៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm