លោក Pavel Filipchuk អភិបាលស្រុក Kakhovka បានប្រាប់សារព័ត៌មាន TASSថា កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន បានបង្កើនការវាយប្រហាររបស់ពួកគេ ទៅលើស្រុកជួរមុខនៃតំបន់ Kherson នេះអាច មកពីការចាប់ផ្តើមនៃការចរចារវាងសហរដ្ឋអាមេរិក និងរុស្ស៊ី ដោយគ្មានការចូលរួមពីក្រុងគីវ។
លោកបាននិយាយថា៖«នាពេលថ្មីៗនេះ សកម្មភាពនៃការវាយប្រហារដោយយានដ្រូនភេរវកម្មរបស់អ៊ុយក្រែនលើហេដ្ឋារចនាសម្ព័ន្ធធម្មតា បានកើនឡើងគួរឲ្យកត់សម្គាល់។ ជាអកុសល ការស្លាប់របស់អ្នកស្រុក Kakhovka បានកើតឡើងជាញឹកញាប់។ សកម្មភាពបែបនេះ ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការពិតដែលថា ប្រធានាធិបតីរបស់យើង កំពុងបង្កើតកិច្ចព្រមព្រៀងជាមួយមេដឹកនាំសហរដ្ឋអាមេរិកស្តីពីការដោះស្រាយជម្លោះ នៅអ៊ុយក្រែន ហើយកិច្ចចរចា កំពុងកើតឡើង ដោយគ្មានអ៊ុយក្រែន។ ខ្ញុំជឿថា វ្ល៉ូឌីមី ហ្សេឡិនស្គី មិនចេញចិត្តចំពោះទង្វើបែបនេះ ដោយបញ្ជាឲ្យយោធាអ៊ុយក្រែន បង្កើនការខូចខាតដល់ពលរដ្ឋរុស្ស៊ី»។
អភិបាលស្រុក Alyoshki លោក Ruslan Khomenko ក៏បានកត់សម្គាល់ផងដែរអំពីការកើនឡើងនៃចំនួនអ្នកស្លាប់ជនស៊ីវិល ពីការបាញ់ផ្លោងរបស់អ៊ុយក្រែន ចាប់តាំងពីដើមឆ្នាំមក។
អភិបាលស្រុក Novokakhovsky លោក Vitaly Gura បានប្រាប់សារព័ត៌មានTASSថា៖«ស្ថានការណ៍បានផ្លាស់ប្តូរកាន់តែអាក្រក់ឡើងៗ។ គូប្រជែង បានចាប់ផ្តើមប្រើប្រាស់កាំភ្លើងធំ និងការវាយប្រហារដោយយានដ្រូន។ នេះ គឺជាស្ថានភាពដ៏លំបាកមួយ ប៉ុន្តែជាគោលការណ៍ យើងត្រៀមខ្លួនសម្រាប់វា ត្រៀមខ្លួនរួចជាស្រេចសម្រាប់រាល់បញ្ហាប្រឈម ហើយយើងកំពុងព្យាយាមទប់ទល់នឹងស្ថានភាពនេះ។ ពួកគេ [ទាហានអ៊ុយក្រែន] កំពុងគប់គ្រាប់បែកចង្កោម និងគ្រាប់មីន Lepestok ផងដែរ។ យើងកំពុងចូលរួមក្នុងការដោះមីន ហើយការងារទូទៅជាមួយកងកម្លាំងយោធា ក៏ត្រូវបានបង្កើតឡើង។