លោក Mike Waltz គឺជាទីប្រឹក្សាសន្តិសុខជាតិរបស់សេតវិមាន និយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy ត្រូវការវិលត្រឡប់មករកតុចរចាវិញ និងចុះកិច្ចព្រមព្រៀងរ៉ែសំខាន់ដែលទទួលស្គាល់បរិមាណជំនួយដែលសហរដ្ឋអាមេរិកផ្តល់ដល់ប្រទេសមួយនេះ នៅក្នុងសង្រ្គាមរបស់ពួកគេជាមួយរុស្ស៊ី ។
គួរឲ្យដឹងថា កាលពីថ្ងៃពុធកន្លងទៅ លោក Zelenskiy បានច្រានចោលការទាមទាររបស់សហរដ្ឋអាមេរិកសម្រាប់ថវិកា ៥០០ពាន់លានដុល្លារក្នុងធនធានរ៉ែពីអ៊ុយក្រែន ដើម្បីសងជំនួយសម័យសង្រ្គាមដល់ទីក្រុងវ៉ាស៊ីនតោនវិញ ដោយលោកនិយាយថា សហរដ្ឋអាមេរិកពុំបានផ្គត់ផ្គង់ដល់ចំនួនទឹកប្រាក់ប៉ុណ្ណឹងនោះទេមកទល់នឹងពេលនេះ ហើយពួកគេក៏ពុំបានផ្តល់ការធានាសន្តិសុខច្បាស់លាស់នៅក្នុងកិច្ចព្រមព្រៀងនោះដែរ ។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានព្យាយាមផ្លាស់ប្តូរទំនាក់ទំនងជាមួយអ៊ុយក្រែន ហើយនិងវិនិយោគទុនផងដែរលើធនធានរ៉ែរបស់អ៊ុយក្រែនដែលសំខាន់ចំពោះអន្តរកាលថាមពល ។ អ៊ុយក្រែន បានចោលផែនការដំបូងរបស់សហរដ្ឋអាមេរិក ពេលដែលវាពុំបានបញ្ចូលការធានាសន្តិសុខជូនទីក្រុងគីវ ។
លោក Mike និយាយថា ការខកចិត្តរបស់គាត់ជាមួយលោកប្រធានាធិបតី Zelenskiy គឺអ្នកបានឮច្រើនដង ។ រឿងមួយ ត្រូវតែមានការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះអ្វីដែលប្រជាជនអាមេរិកបានធ្វើ អ្វីជាអ្នកបង់ពន្ធរបស់អាមេរិក អ្វីដែលលោក Trumpបានធ្វើនៅក្នុងអាណត្តិលើកដំបូងរបស់លោក ហើយអ្វីដែលពួកយើងបានធ្វើចាប់តាំងពីពេលនោះមក ។
លោកបន្តថា ដូច្នេះហើយវោហាសាស្រ្តចេញពីទីក្រុងគីវ និងការប្រមាថចំពោះលោក Trump គឺជារឿងដែលមិនអាចទទួលយកបាននោះទេ ៕