ប្រធានាធិបតីបារាំងលោក Emmanuel Macron ដែលគ្រោងនឹងធ្វើដំណើរទៅជួបលោក Donald Trump នៅទីក្រុងវ៉ាស៊ីនតោននាថ្ងៃចន្ទដើមសប្តាហ៍ក្រោយនោះ និយាយថា លោកនឹងនិយាយប្រាប់លោក Trumpថាមិនត្រូវទន់ជ្រាយជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin នោះឡើយ បើពុំដូច្នោះទេ វានឹងពិបាកទប់ទល់ជាមួយចិន និងអ៊ីរ៉ង់ ។
អំឡុងសំនួរ-ចម្លើយរយៈពេល ១ម៉ោងតាមបណ្តាញព័ត៌មានសង្គម លោក Macron និយាយថា លោកនឹងនិយាយប្រាប់គាត់ ។ អ្នកមិនអាចទន់ជ្រាយជាការប្រឈមជាមួយលោកប្រធានាធិបតី Putinបានឡើយ ។ វាមិនមែនជាអ្នក វាមិនមែនជាអ្វីដែលអ្នកត្រូវធ្វើនោះទេ វាមិនស្ថិតក្នុងផលប្រយោជន៍របស់អ្នកនោះឡើយ ។
លោក Macron និយាយថា ភាពពុំច្បាស់លាស់លើវិធីសាស្រ្តដែលលោក Trumpដោះស្រាយការវាយលុករយៈពេល ៣ឆ្នាំរបស់រុស្ស៊ីលើអ៊ុយក្រែន កំពុងធ្វើឲ្យសម្ព័ន្ធមិត្តសហរដ្ឋអាមេរិកព្រួយបារម្ភ ពិព្រោះថា គាត់អាចនឹងពិចារណាលើអ្វីដែលមិនគ្រប់គ្រាន់ ប៉ុន្តែវាបង្កើតឲ្យមានភាពពុំច្បាស់លាស់ផងដែរសម្រាប់លោក Putin ហើយនេះគឺជាអ្វីមួយដែលត្រូវប្រើប្រាស់ដើម្បីជួយចរចា ។
លោកបន្តថា លោក Donald Trump បង្កើតឲ្យមានភាពពុំច្បាស់លាស់នៅក្នុងចំណោមប្រទេសដទៃ ពិព្រោះថាលោកចង់បង្កើតកិច្ចព្រមព្រៀង ស្វែងរកកិច្ចព្រមព្រៀង ។ ដូច្នេះហើយលោក Donald Trump បង្កើតភាពពុំច្បាស់លាស់សម្រាប់លោក Vladimir Putin គឺជារឿងល្អបំផុតសម្រាប់ពួកយើង ។
លោក Macron នឹងធ្វើដំណើរទៅកាន់ទីក្រុងវ៉ាស៊ីនតោននៅថ្ងៃចន្ទដើមសប្តាហ៍ក្រោយ ដើម្បីមានជំនួបជាមួយលោក Trump ស្របពេលអឺរ៉ុបព្យាយាមធានាថាពួកគេនឹងមានតួនាទីសំខាន់ក្នុងកិច្ចចរចាបញ្ចប់ជម្លោះ ហើយលោកគូសបញ្ជាក់ពីផែនការរបស់លោកបែបណា ក្នុងការផ្តល់ការធានាសន្តិសុខសម្រាប់អ៊ុយក្រែន បើសិនជាមានបទឈប់បាញ់ ៕