រូបភាពវីដេអូឃ្លីបដែលបានបញ្ចេញ ឃើញយុទ្ធជនក្រុមជីវពលគាំទ្ររដ្ឋាភិបាលកុងហ្គោលដើរនៅទីក្រុង Uvira របស់សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ។
សំឡេងរបស់កាមេរ៉ាមែនដែលថតវីដេអូនេះ និយាយថា ក្រុមជីវពលគាំទ្ររដ្ឋាភិបាលកុងហ្គោមិនអាចឲ្យប្រទេសរបស់ពួកយើងគ្រប់គ្រងដោយប្រទេសរ៉្វាន់ដាបានឡើយ។
ទីតាំងនៅក្នុងវីដេអូត្រូវបានបញ្ជាក់ថាជាទីក្រុង Uviraដោយសារអគារ ប្លង់ផ្លូវ និងដើមឈើមើលឃើញនៅក្នុងវីដេអូ
ដោយផ្គូរផ្គងជាមួយរូបភាពផ្កាយរណបនៅតំបន់នោះ ។
ក្រុមសាក្សី និយាយថា ពួកគេបានឮសំឡេងគ្រាប់កាំភ្លើងកាលពីថ្ងៃព្រហស្បតិ៍នៅទីក្រុងព្រំដែនភាគខាងកើតមួយនេះ ពេលដែលការប៉ះទង្គិចគ្នាបានផ្ទុះឡើងនៅក្នុងចំណោមកងកម្លាំងសម្ព័ន្ធមិត្តផ្សេងទៀតអំឡុងការរុលចូលរបស់ក្រុមឧទ្ទាម M23 គាំទ្រដោយរ៉្វាន់ដា។
ក្រុមឧទ្ទាម M23 កំពុងរុលទៅមុខទៅភាគខាងត្បូងឆ្ពោះទៅកាន់ទីក្រុងUvira ដែលមានព្រំដែនបឹងរួមគ្នាជាមួយប្រទេសប៊ូរុនឌីចាប់តាំងពីពួកគេដណ្តើមបានទីក្រុង Bukavu កាលពីចុងសប្តាហ៍កន្លងទៅដែលជាការបាត់បង់ដ៏ធ្ងន់ធ្ងរមួយសម្រាប់កុងហ្គោ ចាប់តាំងពីការដួលរលំរបស់ទីក្រុងធំបំផុតGoma កាលពីចុងខែមករា ៕