នៅថ្ងៃសុក្រនេះ ព្រិលធ្លាក់ខ្លាំង បានគ្របដណ្តប់តំបន់ភាគខាងជើងប្រទេសជប៉ុន និងតំបន់ជាប់មាត់សមុទ្រ បង្ខំឲ្យក្រុមមន្រ្តីឧតុនិយមចេញការព្រមានពីបំណាក់ផ្ទាំងទឹកកក ។
ទីក្រុង Tsunan ស្ថិតក្នុងខេត្ត Niigata មានព្រិលធ្លាក់កម្រាស់ ៣៦៧សង់ទីម៉ែត្រ គិតត្រឹមវេលាម៉ោង ៣រសៀល ម៉ោងក្នុងស្រុកថ្ងៃសុក្រ ។
ក្រុមមន្រ្តីឧតុនិយម បានចេញការព្រមានពីបំណាក់ផ្ទាំងទឹកកក នៅទូទាំងខេត្ត Niigata រួមទាំងនៅតំបន់ Joetsu, Chuetsu និងតំបន់ Kaetsu ។
ពួកគេបានអំពាវនាវឲ្យប្រជាពលរដ្ឋមានមានការប្រុងប្រយ័ត្នខ្ពស់ផងដែរសម្រាប់ការអាក់ខានចរាចរណ៍ និងការដាច់ចរន្តអគ្គិភ័យ ពេលដែលព្រិលធ្លាក់ខ្លាំង ត្រូវបានគេរំពឹងថា នឹងអូសបន្លាយពេលរហូតដល់ថ្ងៃសៅរ៍ស្អែក ៕