នៅថ្ងៃសុក្រនេះ ក្រុមជីវពលហាម៉ាស់ និយាយថា ពួកគេនឹងដោះលែងចំណាប់ថ្នូរអ៊ីស្រាអែល Eliya Cohen, Omer Shem Tov, Tal Shoham, Omer Wenkert, Hisham al-Sayed និង Avera Mengisto នៅថ្ងៃសៅរ៍ស្អែក ។
លោក Hisham al-Sayed និងលោក Avera Mengisto គឺជាជនស៊ីវិល ដែលបានចូលតំបន់ហ្កាហ្សាកាលពីរយៈពេល ១ទសវត្សរ៍មុន ។
លោក Eliyah Cohen វ័យ ២៧ឆ្នាំ លោក Tal Shoham វ័យ ៤០ឆ្នាំ លោក Omer Shem Tov វ័យ ២២ឆ្នាំ លោក Omer Wenkert វ័យ ២៣ឆ្នាំ ត្រូវបានចាប់ធ្វើជាចំណាប់ថ្នូរកាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ ខណៈលោក Hisham Al-Sayed វ័យ ៣៦ឆ្នាំ និងលោក Avera Mengistu វ័យ ៣៩ឆ្នាំ បានឆ្លងកាត់ចូលតំបន់ហ្កាហ្សាដោយឯករាជ្យកាលពីរយៈពេល ១ទសវត្សរ៍មុន ហើយនិងត្រូវបានចាប់ខ្លួនឲ្យនៅទីនោះ ចាប់តាំងពីពេលនោះ ។
សូមបញ្ជាក់ថា បទឈប់បាញ់ដ៏ផុយស្រួយនៅដែនដីហ្កាហ្សា បានអនុញ្ញាតឲ្យជនភៀសខ្លួនជាច្រើនក្នុងចំណោមពលរដ្ឋ ១,៩លាននាក់ ត្រឡប់ទៅតំបន់ដែលពួកគេបានភៀសខ្លួនវិញ ហើយក៏បានបន្ធូរបន្ថយភាពតានតឹងខ្លះនៅភាគខាងត្បូង និងកណ្តាលនៃតំបន់ហ្កាហ្សា ប៉ុន្តែដែនដីឡោមព័ទ្ធមួយនេះនៅតែត្រូវការជាបន្ទាន់នូវវិធីសាស្រ្តមនុស្សធម៌ដែលមានប្រសិទ្ធភាពជាងមុន ដើម្បីបន្ធូរបន្ថយទុក្ខវេទនារបស់ជនប៉ាឡេស្ទីន ៕