ឯកឧត្តមម៉ែនវិបុលប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀងណែនាំដល់សមាគមក្រុមប្រឹក្សាអាណត្តិទី៤ត្រូវអនុវត្តការងារតាមលក្ខន្តិកៈ

2025/02/22 03:56:39 pm        70

ស្វាយរៀង ÷ ឯកឧត្តមម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀង បានណែនាំដល់ថ្នាក់ដឹកនាំ និងសមាជិក សមាគម ក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ អាណត្តិទី៤ ត្រូវអនុវត្តការងារនៅក្នុងសមាគមតាមលក្ខន្តិកៈ ដែលបានចែង​និងទទួលស្គាល់ដោយក្រសួងមហាផ្ទៃ ។

 ការថ្លែងនិងមានប្រសាសន៏លើកឡើងរបស់ប្រធានក្រុមប្រឹក្សាខេត្តបែបនេះបានធ្វើឡើងក្នុងពេលឯកឧត្តមអញ្ជើញបិទមហាសន្តិបាតអាណ្តិទី៤របស់សមាគមក្រុមប្រឹក្សា ក្រុង ស្រុក ឃុំ សង្កាត់ នៅរសៀល ថ្ងៃទី២១ ខែកុម្ភះ ឆ្នាំ២០២៥នៅសាលប្រជុំសណ្ឋាគារទន្លេវ៉ៃគោ ដោយមានការអញ្ជើញពីឯកឧត្តម ប៉េង ពោធិសា អភិបាលខេត្ត ឯកឧត្តម សំរិទ្ធ អេង អនុប្រធានសម្ពន្ធ័ជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន និងប្រតិភូពេញសិទ្ធនៃមហាសន្និបាតសមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ នៃខេត្តស្វាយរៀងផងដែរ ។  

ឯកឧត្តមបានបញ្ជាក់ថា សមាគមក្រុមប្រឹក្សា ក្រុង ស្រុក ឃុំ សង្កាត់ គឺជាផ្នែកមួយបំពេញតួនាទីជាមួយនិងរដ្ឋបាលខេត្ត ស្រុក ក្រុង ឃុំ សង្កាត់ ក្នុងដំណើរការកំណែទម្រង់វិមជ្ឈការ​និងវិសហមជ្ឈការនៅកម្ពជា ដែលទទួលស្គាល់ដោយក្រសួងមហាផ្ទៃ ។

ក្នុងនាមរដ្ឋបាលខេត្តឯកឧត្តម ម៉ែន វិបុល បានថ្លែងនូវការកោតសសើរ ចំពោះសមាគមក្រុមប្រឹក្សា ស្រុក ក្រុង ឃុំ សង្កាត់ ដែលនៅក្នុងមួយអាណតិ្តមុន បានរួមចំណែកអនុវត្តការងារជាមួយនិងរដ្ឋបាលមូលដ្ឋានទទួលបានលទ្ធផលល្អប្រសើរតាមគោលនយោបាយរាជរដ្ឋាភិបាល ក៏ដូចក្រសួងមហាផ្ទៃ ពិសេសបំរើផលប្រយោជន៏ផ្សេងៗរបស់សមាជិក សមាគមដែលមានធូរៈក្នុងពេលបំពេញការងារ ប្រកបដោយស្មារតីរួមសាមគ្គីខ្ពស់ និងឈានទៅធ្វើការបោះឆ្នោតជ្រើសរើសផ្តល់តួនាទីដល់ថ្នាក់ដឹកនាំសមាគម ក្រុមប្រឹក្សា ក្រុង ស្រុក ឃុំ សង្កាត់ បន្តអាណត្តិប្រកបដោយសមត្ថភាព។

ទន្ទឹមនិងនោះដែរឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត​បានណែនាំដល់ ថ្នាក់ដឹកនាំ និងសមាជិក សមាគមចូលរួមថ្ងៃនេះ ត្រូវបន្តអនុវត្តការងារដែលសេសសល់ពីអាណត្តិមុន និងខិតខំបង្កើនសមត្ថភាពការងារ ជំនាញដើម្បីពន្លឿនការងារតាមបែបផែននិងរបត់ថ្មីនៃសង្គមឌីជីថល ។  ដោយ ÷ ភា សារិទ្ធ

                                        

អត្ថបទដែលទាក់ទង

ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        140
រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        149
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        103

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ

2026/07/24 10:03:33 am
​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am
​ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am
​ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am
​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm