មន្ទីរបញ្ចកោណបាននិយាយកាលពីថ្ងៃសុក្រថា នឹងកាត់ការងារចំនួន៥.៤០០កន្លែង ជាផ្នែកមួយនៃការជំរុញរបស់លោកប្រធានាធិបតី Donald Trump ដើម្បីកាត់បន្ថយកម្លាំងការងាររបស់សហព័ន្ធ។
ការកាត់បន្ថយ ដែលនឹងត្រូវធ្វើឡើងនៅសប្តាហ៍ក្រោយ គឺជាចំណែកតូចនៃការបាត់បង់ការងារនៅក្រសួងការពារជាតិដែលមានបុគ្គលិក៥០.០០០នាក់។ មន្ត្រីជាន់ខ្ពស់ម្នាក់ លោក Darin Selnick បាននិយាយថា មន្ទីរបញ្ចកោណនឹងអនុវត្តការផ្អាកការជួលបុគ្គលិក ហើយនៅទីបំផុតអាចកាត់បន្ថយកម្លាំងការងារស៊ីវិល ៩៥០.០០០នាក់របស់ខ្លួនពី ៥% ទៅ ៨% ។
ការកាត់បន្ថយនេះ គឺជាកំណែចុងក្រោយក្នុងការផ្លាស់ប្តូរយ៉ាងឆាប់រហ័សដឹកនាំដោយមហាសេដ្ឋីបច្ចេកវិទ្យា លោក Elon Musk ដែលបានកាត់រំសាយបុគ្គលិកជាង ២០.០០០នាក់ និង រុះរើកម្មវិធីជាច្រើនទូទាំងរដ្ឋាភិបាលសហរដ្ឋអាមេរិក មានចាប់ពីជំនួយបរទេស រហូតដល់ការត្រួតពិនិត្យហិរញ្ញវត្ថុ។
បញ្ហាប្រឈមផ្នែកច្បាប់នានា មានលទ្ធផលចម្រុះរហូតមកដល់ពេលនេះ ខណៈចៅក្រមសហព័ន្ធបានបដិសេធមិនបញ្ឈប់ការរំសាយការងារ។ ចៅក្រមសហព័ន្ធ កាលពីថ្ងៃសុក្របានត្រួសត្រាយផ្លូវឱ្យលោក Trump ដើម្បីដាក់បុគ្គលិកជាង២.០០០នាក់នៅទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ(USAID)ឱ្យឈប់សម្រាកពីការងារ។