អ៊ីស្រាអែល នៅថ្ងៃសៅរ៍នេះបានត្រៀមរៀបចំ ដើម្បីទទួលចំណាប់ថ្នូរ៦នាក់បន្ថែមទៀតពីតំបន់ហ្កាហ្សាជាថ្នូរទៅនឹងអ្នកទោស និងអ្នកជាប់ឃុំឃាំងប៉ាឡេស្ទីនរាប់រយនាក់ បន្ទាប់ពីការចោទប្រកាន់ជុំវិញការប្រគល់សាកសពដែលពុំត្រូវបានកំណត់អត្តសញ្ញាណច្បាស់លាស់នៅក្នុងសប្តាហ៍នេះ ដែលបានគំរាមបង្អាក់ដល់បទឈប់បាញ់ដ៏ផុយស្រួយ។
យោងតាមមន្ត្រីមកពីក្រុមសកម្មប្រយុទ្ធហាម៉ាសបានឲ្យដឹងថា ចំណាប់ថ្នូរទាំង៦នាក់ ជាចំណាប់ថ្នូរនៅរស់ចុងក្រោយក្នុងក្រុមមួយមានមនុស្ស៣៣នាក់ ដែលត្រូវបានដោះលែងក្នុងដំណាក់កាលដំបូងនៃកិច្ចព្រមព្រៀងបទឈប់បាញ់ ដែលបានព្រមព្រៀងកាលពីខែមុន។
ក្នុងការដោះដូរគ្នានេះ អ៊ីស្រាអែលត្រូវបានគេរំពឹងថានឹងដោះលែងអ្នកទោស និងអ្នកជាប់ឃុំប៉ាឡេស្ទីនចំនួន៦០២នាក់ ដែលត្រូវបានឃុំឃាំងនៅក្នុងពន្ធនាគាររបស់ខ្លួន។


