លូមេភ្លោះទំហំ៥ម៉ែត្រនៅតំបន់លូ៥ នឹងក្លាយជាប្រព័ន្ធបង្ហូរទឹកដ៏សំខាន់ ដើម្បីរំដោះទឹកជន់លិចក្នុងរាជធានី

2025/02/22 06:39:33 pm        309

ភ្នំពេញ៖ ប្រព័ន្ធលូបង្ហូរទឹកនៅតំបន់លូ៥ នឹងក្លាយជាប្រព័ន្ធបង្ហូរទឹកដ៏សំខាន់មួយ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដើម្បីរំដោះទឹកជន់លិចក្នុងរាជធានីភ្នំពេញ បន្ទាប់ពីមានការដាក់លូទំហំ២ម៉ែត្រកន្លះភ្លោះ ។

លោកស្រី ដោ សម្ផស្ស នាយិការងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ការដ្ឋានដាក់ប្រព័ន្ធលូប្រអប់ខ្នាតធំខាងលើនេះ មានប្រវែងជាង១០០០ម៉ែត្រ នៅផ្លូវលេខ៨០ ក្នុងភូមិសាស្ត្រខណ្ឌមានជ័យ ដោយបានផ្តើមការដ្ឋានពីផ្លូវប្រឡាយបារាំង ដល់មហាវិថីចោមចៅ (ហៅផ្លូវវេង ស្រេង) ត្រង់ទីតាំងស្តុបលូ៥ ។ គិតមកដល់ពេលនេះ ការដ្ឋានទាំងមូលសម្រេចលទ្ធិផល​បាន ៣៩ភាគរយ នៃគម្រោង ពោលគឺការដាក់លូបានប្រវែង ៤៣០ម៉ែត្រហើយ ។

លោកស្រីអ្នកនាំពាក្យ បានបន្តថា គម្រោងនេះ ​នឹងពង្វាងទឹកពីតំបន់ខាងត្បូង និងខាងកើត​អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឆ្ពោះទៅតំបន់ក្រៅក្រុង ដែលនឹងកាត់បន្ថយទឹកលិច​ដោយទឹកភ្លៀងនៅភូមិសាស្ត្រខណ្ឌសែនសុខ​ និងខណ្ឌពោធិ៍សែនជ័យ ។

ប្រជាពលរដ្ឋ សប្បាយចិត្ត និងបង្ហាញការគាំទ្រ ចំពោះគម្រោងផ្លាស់ប្តូរប្រព័ន្ធលូមេធំៗបែបនេះ ព្រោះនេះជាផ្នែក ក្នុងការកាត់បន្ថយខ្ពស់អំពីការលិចលង់ នៅរៀងរាល់រដូវវស្សាចូលមកដល់ ។

សូមបញ្ជាក់ថា គម្រោងការដ្ឋានដាក់ប្រព័ន្ធលូមេធំៗខាងលើនេះ បានដំណើរការអនុវត្តតាំងពី​ខែមិថុនា ឆ្នាំ២០២៤ ហើយគ្រោង និងបញ្ចប់គម្រោងនៅខែមិថុនាឆ្នាំ២០២៥ខាងមុខនេះ ។ រាជរដ្ឋាភិបាល តាមរយះរដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំគម្រោងចំនួន៥០គម្រោង សម្រាប់រយះពេល៥ឆ្នាំ ​ហើយបច្ចុប្បន្នគម្រោងមួយចំនួនធំហើយ បាននឹងកំពុងអនុវត្ត ក្នុងតំបន់ដែលងាយរងគ្រោះដោយការលិចលង់ជាងគេ រួមមាន ៖ តំបន់ជុំវិញស្ថានីយបូមទឹកលូប្រាំ, តំបន់ជុំវិញស្ថានីយបូមទឹកបឹងទំពន់ និងតំបន់ជុំវិញស្ថានីយបូមទឹកបឹងត្របែកជាដើម ៕ អត្ថបទ ៖ លីហេង

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm