ឯកឧត្តម ហេង រតនា អំពាវនាវដល់​សមាជិកបក្សទាំងអស់ ត្រូវ​ចូលរួមផ្សព្វផ្សាយ​គោលនយោបាយ​របស់​គណបក្សទៅកាន់ប្រជាពលរដ្ឋឱ្យបាន​គ្រប់គោលដៅ

2025/02/22 09:06:22 pm        420

កណ្តាល៖ ឯកឧត្តម ហេង រតនា អំពាវនាវដល់សមាជិក-សមាជិកាបក្សជាសិក្ខាកាមទាំងអស់ ដែលទើបបញ្ចប់វគ្គដោយជោគជ័យហើយនោះ ត្រូវចូលរួមផ្សព្វផ្សាយគោល​នយោបាយ​របស់​គណបក្សបន្តទៅកាន់ប្រជាពលរដ្ឋឱ្យបានគ្រប់គោលដៅ និង ត្រូវរួមគ្នាខិតខំអូស​ទាញ​សមាជិក​ពីបក្សប្រឆាំងមកបន្ថែមទៀត ​ដើម្បីគាំទ្រ និងបង្កើនប្រៀបឈ្នះភាពខ្លាំង​របស់គណបក្ស​ប្រជាជន​កម្ពុជា បន្តដឹកនាំប្រទេស ជាតិកាន់តែរុងរឿងរីកចម្រើនតរៀងទៅ ក្រោមដំបូលនៃសុខសន្តិភាព ។

ឯកឧត្តម ហេង រតនា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធាន​ក្រុមការងារគណ បក្សចុះមូលដ្ឋានខេត្តកណ្តាល និងប្រធានគណៈអចិន្ត្រៃយ៍ក្រុមការងារ​គណបក្សចុះមូលដ្ឋានស្រុកលើកដែក ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីផ្សព្វផ្សាយ​ខ្លឹមសារលទ្ធផលនៃអង្គសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៥ ​អាណត្តិទី៥ របស់​គណបក្សប្រជាជនកម្ពុជា និងបិទវគ្គអប់រំនយោបាយ របស់គណៈកម្មាធិការគណបក្សស្រុក​លើកដែក ខេត្តកណ្តាល នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២​០២៥នេះ នៅទីស្នាក់ការគណបក្សប្រជានកម្ពុជា ស្រុកលើកដែក ។

ក្នុងឱកាសនោះដែរ ឯកឧត្តម ហេង រតនា បាន​ថ្លែងកោតសសើរដល់​គ្រូឩទ្ទេសដែល​បានបណ្តុះបណ្តាល និង បញ្ជ្រៀបឲ្យមានកាយល់ដឹងពីគោល នយោបាយគណបក្យប្រជាជន​កម្ពុជាដល់សិក្ខាកាមដែលបានចូលរួមទាំង១២០រូបនោះ។ ឯកឧត្តម ក៏​បានអបអរសាទរ ចំពោះ​វគ្គសិក្សាវគ្គទី១ ជំនាន់ទី៣២ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលសិក្សារបស់មន្រ្តីគណបក្ស​ដែល​ជាសិក្ខាកាមទាំង១២០រូប ​ដែលសម្រេចបានយ៉ាងល្អក្នុងវគ្គ។

ឯកឧត្តម ហេង រតនា មានប្រសាសន៍បន្ថែមទៀតថា ការរៀនសូត្រក្នុងវគ្គអប់រំ​នយោបាយ​របស់គណបក្ស គឺជាការងារចាំបាច់សម្រាប់មន្ត្រី​គណបក្សគ្រប់រូប ព្រោះថា តាមរយៈការរៀន​សូត្រនេះ ផ្តល់ឲ្យសិក្ខាកាមនូវចំណេះដឹងលើផ្នែកនយោបាយ ​សតិអារម្មណ៍ និងចាត់តាំង​កាន់តែរឹងមាំឡើង ​សម្រាប់យកទៅប្រើប្រាស់ក្នុងការអនុវត្តជាក់ស្តែង ទាំងក្នុងការងារ​កសាងគណបក្ស ទាំងក្នុងការងារជំនាញនៅតាមស្ថាប័ន ​អង្គភាពរបស់ខ្លួន ក៏ដូចក្នុងការងារពង្រឹងមូលដ្ឋាន ។

បើតាមលោក ចាប ច័ន្ទវិទ្យា ប្រធានគណៈកម្មាធិការគណបក្សស្រុកលើកដែក បានឲ្យដឹងថា វគ្គអប់រំនយោបាយមានរយៈពេលចំនួន៣ថ្ងៃ គឺចាប់ពីថ្ងៃទី ២០- ២១-២២ ខែកុម្ភៈ ឆ្នាំ២០២៥ ដែលរួមមានការឧទ្ទេសនាមឯកសារមេរៀន ការពិភាក្សា ការឆ្លើយសំណួរ និងធ្វើតេស្តវាយ​តម្លៃមុនដំណើរការវត្ត ក្រោយពេលបញ្ចប់វគ្គអប់រំនយោបាយ និងបូកសរុបលទ្ធផលវគ្គ។ រៀបចំវិញ្ញាបនបត្របញ្ជាក់ការសិក្សាសម្រាប់ផ្តល់ជូនសិក្ខាកាមម្នាក់ៗនិង រៀបចំបទបញ្ជាផ្ទៃ ក្នុងសម្រាប់វគ្គ របាយការណ៍ បញ្ជីគ្រប់គ្រងវត្តមានសិក្ខាកាម។

លោកបន្តឲ្យដឹងថា សិក្ខាកាមទាំងអស់បានស្វែងយល់ពីកលល្បិចក្រុមអគតិមួយចំនួន ដែល​នៅតែបន្តធ្វើសកម្មភាពជាចំហ និង សម្ងាត់តាមគ្រប់មធ្យោបាយធ្វើការឃោសនាបំភ្លៃការពិត ញុះញង់ ​បញ្ចុះកំហឹងប្រជាជន ប្រើប្រាស់សង្គ្រាមចិត្តសាស្ត្រ ប៉ុនប៉ងធ្វើបដិវត្តពណ៌ផ្តួល​រំលំរាជរដ្ឋាភិបាល ​និងគណបក្សប្រជាជនកម្ពុជា ព្រមទាំងបានឯកភាពគ្នាអំពីទស្សនៈ និងវាយ តម្លៃប្រកបដោយស្មារតី​សុទិដ្ឋិនិយមថា រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា​នៅតែបន្តស្ថិតក្នុងឧត្តមភាព​ និង ប្រៀបខ្លាំងក្នុងការដឹកនាំប្រទេស ជាតិ ការពារសុខសន្តិភាព ស្ថិរភាពនយោបាយធានាបាននូវសុខដុមរមនានៃសង្គមជាតិទាំងមូល ៕ អត្ថបទ,ភារម្យ



អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm