រយៈពេល ២​ថ្ងៃ​មាន​ទេសចរ​ទៅលេង​កម្សាន្ត​នៅ​បាត់ដំបង​ជិត​ ២ម៉ឺន​នាក់​

2021/11/20 06:20:20 pm        842

បាត់ដំបង​៖ រយៈពេល ​២​ថ្ងៃ​ក្នុង​ឱកាស​ឈប់សម្រាក​នៃ​ព្រះ​រាជពិធី​បុណ្យអុំទូក បណ្ដែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក មាន​ភ្ញៀវ​ទេសចរ​ចំនួន ១៨,១៤៤​នាក់​បាន​ចេញ​ដើរ​កម្សាន្ត​តាម​រមណីយដ្ឋាន​នានា​នៅ​ទូទាំង​ខេត្ត​បាត់ដំបង​។ ​របាយការណ៍​របស់​មន្ទីរ​ទេសចរណ៍​ខេត្ត​បាត់ដំបង​បាន​ឱ្យ​ដឹង​ថា ចំនួន​ភ្ញៀវ​ទេសចរ​ដែល​មក​កម្សាន្ត​នា​ថ្ងៃ​ទី​១៨ ខែ​វិច្ឆិកា ឆ្នាំ​២០២១ មាន​សុទ្ធ​សឹង​ជា​ភ្ញៀវ​ជាតិ​សរុប​ចំនួន ៦,៩៧៩​នាក់​។ ចំណែក​ថ្ងៃ​ទី​១៩ វិច្ឆិកា​វិញមាន​ចំនួន​សរុប ១១,១៨៩នាក់ ដោយ​ក្នុង​នោះ​មាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ផ្ទៃក្នុង​ចំនួន​ ២៤​នាក់ និង​ភ្ញៀវ​ទេសចរ​ជាតិ​ចំនួន ១១,១៦៥នាក់​។

​រមណីយដ្ឋាន​ទេសចរណ៍ និង​គោលដៅ​ទេសចរណ៍​ដែល​ភ្ញៀវ​ពេញ​និយម​ទៅលេង​កម្សាន្ត​រួមមាន​៖ រមណីយដ្ឋានប្រាសាទ​បាណន់, ភ្នំ​សំពៅ​, ​ប្រាសាទឯកភ្នំ​, អាង​កំពីងពួយ​, ចំការ​ស្វាយ​, ស្ទឹង​ថ្មដា​ចំការ​ទុរេ​ន​, ទឹកធ្លាក់ ៥៣ ភ្នំព្រឹក​, នគរជុំ ភ្នំព្រឹក​, ភ្នំ​កំពូល​, ចំការ​ធុ​រេ​ន​អូរ​តង​, វាល​ចម្បាំង ខេ​ម​សាយ​,​ សហគមន៍​អេកូ​ទេសចរណ៍​ទឹកធ្លាក់​អូរ​ជាំ​, ​សហគមន៍​អេកូ​ទេសចរណ៍​ព្រែក​ទាល់​, ស្ទឹង​ក្រញូង​, ​គោលដៅ​ទេសចរណ៍ស្ទឹង​ថ្វាក​, ចំការ​មៀន​, វត្តភ្នំ​ចំបាំង​, មណ្ឌល​កម្សាន្តសួន​ទឹក​សុភមង្គល​, ​ផ្ទះ​ផ្កា Begonia,​ សួនផ្កាច្បា​រមាត់​ស្ទឹង​,​ សួនផ្កាភ្នំ​សំពៅ​, ​សួនផ្កាឈើទាល និង​ជាពិសេសគឺ​មណ្ឌល​កម្សាន្តឡូរី​ជើងភ្នំ​បាណន់​។​ ​ជា​ការ​កត់សម្គាល់ ម្ចាស់​រមណីយដ្ឋាន​ទេសចរណ៍​បាន​ចូលរួម​អនុវត្ត​យ៉ាង​យកចិត្តទុកដាក់​តាម​វិធាន​សុវត្ថិភាព​ទេសចរណ៍ និង​នីតិវិធី​ប្រតិបត្តិ​ស្ដង់ដារ​ជា​អប្បបរមា (SOP) តាម​គន្លង​ប្រក្រតី​ភាព​ថ្មី​ដោយ​បាន​ចូលរួម​អនុវត្ត​តាម​ការ​ណែនាំ​របស់​រាជរដ្ឋាភិបាល និង​ក្រសួងសុខាភិបាល ដោយ​តម្រូវ​ឱ្យ​បុគ្គលិក​ពាក់​ម៉ាស់ ចាំ​វាស់​កម្តៅ​ភ្ញៀវ បាញ់​អាល់កុល​ជូន​ភ្ញៀវ តម្រូវ​ឱ្យ​ភ្ញៀវ​ស្កេ​ន QR Code មុននឹង​ចូល និង​ការរក្សា​គម្លាត​សង្គម​ជាដើម​។​

​ម្យ៉ាងវិញទៀត ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរ​មានការ​យល់ដឹង​ច្រើន និង​ចូលរួម​អនុវត្តការពារ​ខ្លួន​ពី​ជំងឺ​កូ​វីដ-១៩ និង​មានការ​ចូលរួម​រក្សាសណ្ដាប់ធ្នាប់ សុខ​សុវត្ថិភាព​ជូន​ភ្ញៀវ​ពី​សំណាក់​កងកម្លាំង​ទាំង ​៣​ប្រភេទផង​ដែរ​។​ ចំពោះ​បញ្ហា​ប្រឈម​វិញ​មាន​ដូច​ជា ភ្ញៀវ​ទេសចរ​តាម​គោលដៅ​ខ្លះ​មាន​ចំនួន​ច្រើន នាំ​ឱ្យ​ការអនុវត្ត​វិធាន​សុវត្ថិភាព​មិនបាន​គ្រប់​ជ្រុងជ្រោយ និង​មាន​ភ្លៀង​ធ្លាក់​នៅ​តាម​រមណីយដ្ឋាន​ទេស​ចរណ៍​ និង​គោលដៅ​ទេសចរណ៍​មួយ​ចំនួន​។ ជាពិសេស​ក្រោយពី​មានការ​បើក​ដំណើរការ​ប្រទេស​ពេញលេញ​ឡើងវិញ ប្រជាពលរដ្ឋ​មានការ​ធ្វើដំណើរ​ទៅតាម​បណ្ដា​ខេត្ត​ផ្សេងៗ​ច្រើន​៕

​អត្ថបទ​៖ នឿ​ត សុភ័ក្ត្រ

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm