យ៉ាងហោចណាស់មនុស្ស បីនាក់ បានស្លាប់ កាលពីថ្ងៃសុក្រ (ទី ២១ ខែកុម្ភៈ) នៅពេលដែលដំបូលមួយបានដួលរលំ នៅឯអាហារដ្ឋាននៃផ្សារទំនើបមួយ នៅភាគខាងជើងប្រទេសប៉េរូ។
យោងតាមរដ្ឋាភិបាលប៉េរូ បានឲ្យដឹងថា យ៉ាងហោចណាស់មនុស្ស ៧៤នាក់ផ្សេងទៀត បានរងរបួស នៅក្នុងការដួលរលំដំបូលដ៏គួរឲ្យស្លាប់ នៅឯផ្សារទំនើប Real Plaza ក្នុងទីក្រុងឆ្នេរសមុទ្រ Trujillo ។
មានការភ័យខ្លាចថា ចំនួនអ្នកស្លាប់នឹងកើនឡើង ខណៈដែលកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ បង្កើនការស្វែងរកមនុស្ស នៅក្រោមគំនរបាក់បែក។