ប្រព័ន្ធផ្សព្វផ្សាយរដ្ឋស៊ីរី បានរាយការណ៍កាលពីថ្ងៃសុក្រថា ប្រធានាធិបតីថ្មីរបស់ស៊ីរី Ahmed Al-Sharaa បានជួបឯកអគ្គរដ្ឋទូតចិនប្រចាំទីក្រុងដាម៉ាស( Damascus) ក្នុងការចូលរួមជាសាធារណៈលើកដំបូងរវាងប្រទេសទាំងពីរ ចាប់តាំងពីអតីតប្រធានាធិបតី លោក Bashar Assad បានដួលរលំ ក្នុងខែធ្នូមក។
ប្រទេសចិនដែលគាំទ្រលោក Assad បានឃើញស្ថានទូតរបស់ខ្លួន នៅទីក្រុងដាម៉ាស ត្រូវបានលួចបន្ទាប់ពីការដួលរលំរបស់លោក ហើយមេដឹកនាំឥស្លាមនិយមថ្មីរបស់ប្រទេសស៊ីរី បានដំឡើងអ្នកប្រយុទ្ធបរទេសមួយចំនួន រួមទាំងជនជាតិអ៊ុយហ្គ័រ( Uyghurs) ដែលជាជនជាតិភាគតិចមូស្លីមភាគច្រើន នៅក្នុងប្រទេសចិន ដែលក្រុមសិទ្ធិមនុស្សលោកខាងលិចនិយាយថា ត្រូវបានធ្វើទុក្ខបុកម្នេញដោយទីក្រុងប៉េកាំងចូលទៅក្នុងកងកម្លាំងប្រដាប់អាវុធស៊ីរី។ ក្រុងប៉េកាំង បានបដិសេធការចោទប្រកាន់ពីការរំលោភបំពានលើជនជាតិអ៊ុយហ្គ័រ។
ទីភ្នាក់ងារសារព័ត៌មានរដ្ឋរបស់ស៊ីរី SANA បានរាយការណ៍ពីជំនួបរបស់លោក Sharaa ជាមួយឯកអគ្គរដ្ឋទូត Shi Hongwei ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតអំពីអ្វីដែលត្រូវបានពិភាក្សានោះទេ។
ការសម្រេចចិត្តផ្តល់តួនាទីផ្លូវការ ខ្លះនៅកម្រិតជាន់ខ្ពស់ ដល់ក្រុមសកម្មប្រយុទ្ធឥស្លាមមួយចំនួន អាចធ្វើឲ្យរដ្ឋាភិបាលបរទេស និងពលរដ្ឋស៊ីរី ភ័យខ្លាចចំពោះចេតនារបស់រដ្ឋបាលថ្មី បើទោះបីជាមានការសន្យារបស់ខ្លួនថា នឹងមិននាំចេញបដិវត្តន៍ឥស្លាម និងគ្រប់គ្រងដោយអត់ឱនចំពោះក្រុមជនជាតិភាគតិចដ៏ធំរបស់ប្រទេសស៊ីរីក៏ដោយ។
នៅក្នុងឆ្នាំ ២០១៥ អាជ្ញាធរចិន បាននិយាយថា ជនជាតិអ៊ុយហ្គ័រ ជាច្រើននាក់ ដែលបានភៀសខ្លួនទៅកាន់ប្រទេសទួរគី តាមរយៈតំបន់អាស៊ីអាគ្នេយ៍ គ្រោងនឹងនាំយកក្រុមជីហាដត្រឡប់ ទៅប្រទេសចិនវិញ ដោយនិយាយថា ពួកគេចំនួន បានជាប់ពាក់ព័ន្ធក្នុង «សកម្មភាពភេរវកម្ម»។