ប្រទេសអារ៉ាប់រួម កំពុងបង្កើនប្រតិបត្តិការផ្តល់ជំនួយរបស់ខ្លួន ទៅកាន់តំបន់ហ្កាហ្សា មុនពេលបុណ្យរ៉ាម៉ាដាន ជាមួយនឹងយន្តហោះដឹកទំនិញ ដែលដឹកស្បៀងអាហាររាប់រយតោន កាលពីថ្ងៃសុក្រ។
ទីភ្នាក់ងារសារព័ត៌មានរដ្ឋ WAM បានរាយការណ៍ថា ការដឹកជញ្ជូនតាមយន្តហោះនេះ កើតឡើងបន្ទាប់ពីក្បួនរថយន្តចំនួន ៥ ដែលផ្តល់ជំនួយមនុស្សធម៌ជាច្រើនពីអារ៉ាប់រួម បានទៅដល់ទឹកដីប៉ាឡេស្ទីន ក្នុងសប្តាហ៍នេះ។
ក្បួនរថយន្តដែលឆ្លងកាត់ពីប្រទេសអេហ្ស៊ីប ទៅកាន់តំបន់ហ្កាហ្សា មានចំនួនរថយន្តចំនួន ៧៣ គ្រឿង ដែលដឹកជំនួយជាង ១.១៨៥ តោន រួមទាំងអាហារ តង់ និងសម្ភារៈផ្គត់ផ្គង់សំខាន់ៗផ្សេងទៀត។
សង្គ្រាមរយៈពេល ១៥ ខែដ៏បំផ្លិចបំផ្លាញរបស់អ៊ីស្រាអែល នៅលើទឹកដីនេះ បានសម្លាប់ប្រជាជនប៉ាឡេស្ទីនជាង ៤៨.000 នាក់ និងបានផ្លាស់ទីលំនៅ ៩០ភាគរយនៃចំនួនប្រជាជន។
ចាប់តាំងពីបទឈប់បាញ់ បានចូលជាធរមាន កាលពីខែមុន ជំនួយទៅដល់ទឹកដីនេះ មានការកើនឡើង។
កាលពីថ្ងៃសុក្រ ការផ្គត់ផ្គង់អាហារបុណ្យរ៉ាម៉ាដាន ២៥៧តោន ត្រូវបានដឹកតាមយន្តហោះពីអារ៉ាប់រួម ទៅកាន់តំបន់ហ្កាហ្សា ជាផ្នែកមួយនៃប្រតិបត្តិការ Chivalrous Knight 3។