ក្រុមហាម៉ាស់ដោះលែងចំណាប់ថ្នូរ ៦នាក់ ជាការដោះដូរនឹងអ្នកទោសប៉ាឡេស្ទីន

2025/02/23 05:08:15 pm        283

កាលពីថ្ងៃសៅរ៍ម្សិលមិញ ក្រុមហាម៉ាស់ បានដោះលែងចំណាប់ថ្នូរ ៦នាក់ ចេញពីតំបន់ហ្កាហ្សា ជាការដោះដូរនឹងអ្នកទោស និងអ្នកជាប់ឃុំឃាំងប៉ាឡេស្ទីនរាប់រយនាក់ ។

លោក Tal Shoham និងលោក Avera Mengistu ត្រូវបានដោះលែងមុនគេនៅទីក្រុង Rafah ស្ថិតនៅភាគខាងត្បូងតំបន់ហ្កាហ្សា ។

បន្ទាប់មកគឺលោក Eliya Cohen, Omer Shem Tov និងលោក Omer Wenkert ដែលពួកគេទាំង ៤នាក់នេះ ត្រូវបានចាប់ខ្លួននៅទីតាំងរៀបចំពិធីបុណ្យតន្រ្តី Nova អំឡុងការវាយប្រហារដ៏គួរភ្ញាក់ផ្អើលរបស់ក្រុមហាម៉ាស់កាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ លើតំបន់សហគមន៍ភាគខាងត្បូងប្រទេសអ៊ីស្រាអែល ។

ពួកគេត្រូវបានប្រគល់ជូនក្រុមកាកបាទក្រហមនៅជំរំជនភៀសខ្លួន Nuseirat និងត្រូវបានបញ្ជូនទៅឲ្យកងកម្លាំងអ៊ីស្រាអែល ។

ក្រុមជីវពលរាប់សិបនាក់ បានឈរការពារនៅក្នុងចំណោមហ្វូងមនុស្សដែលជួបជុំគ្នាមើលការប្រគល់ចំណាប់ថ្នូរនេះ ស្របពេលដែលក្រុមហាម៉ាស់បិទមុខឈរកៀកស្មាគ្នា ៣នាក់ ។

ក្រោយមក ក្រុមហាម៉ាស់ បានប្រគល់ចំណាប់ថ្នូរទី ៦នៅទីក្រុងហ្កាហ្សា គឺលោក Hisham Al-Sayed ដោយគ្មានពិធីជាសាធារណៈនោះទេ ។

លោក Hisham Al-Sayed វ័យ ៣៦ឆ្នាំ និងលោក Avera Mengistu វ័យ ៣៩ឆ្នាំ បានឆ្លងកាត់ចូលតំបន់ហ្កាហ្សាដោយឯករាជ្យកាលពីរយៈពេល ១ទសវត្សរ៍មុន ហើយនិងត្រូវបានចាប់ខ្លួនឲ្យនៅទីនោះ ចាប់តាំងពីពេលនោះ ។

ចំណាប់ថ្នូរ ៦នាក់នេះដែរ គឺជាចំណាប់ថ្នូរនៅរស់ចុងក្រោយគេពីក្រុមចំណាប់ថ្នូរ ៣៣នាក់ ដែលគ្រោងនឹងត្រូវដោះលែងនៅដំណាក់កាលដំបូងនៃកិច្ចព្រមព្រៀងបទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ ដែលបានចូលជាធរមានកាលពីថ្ងៃទី ១៩ ខែមករាកន្លងទៅ ។

សូមបញ្ជាក់ថា បទឈប់បាញ់ដ៏ផុយស្រួយនៅដែនដីហ្កាហ្សា បានអនុញ្ញាតឲ្យជនភៀសខ្លួនជាច្រើនក្នុងចំណោមពលរដ្ឋ ១,៩លាននាក់ ត្រឡប់ទៅតំបន់ដែលពួកគេបានភៀសខ្លួនវិញ ហើយក៏បានបន្ធូរបន្ថយភាពតានតឹងខ្លះនៅភាគខាងត្បូង និងកណ្តាលនៃតំបន់ហ្កាហ្សា ប៉ុន្តែដែនដីឡោមព័ទ្ធមួយនេះនៅតែត្រូវការជាបន្ទាន់នូវវិធីសាស្រ្តមនុស្សធម៌ដែលមានប្រសិទ្ធភាពជាងមុន ដើម្បីបន្ធូរបន្ថយទុក្ខវេទនារបស់ជនប៉ាឡេស្ទីន ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        105
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        98
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        93

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm