រដ្ឋមន្រ្តីក្រសួងការពារជាតិប៉េរូលោក Walter Astudillo បានរាយការណ៍ថា មនុស្ស ៦នាក់ បានស្លាប់ក្រោយបាក់ដំបូលផ្សារទំនើបមួយកន្លែងនៅភាគខាងជើងប្រទេសប៉េរូ កាលពីថ្ងៃសុក្រកន្លងទៅ ។
ជនរងគ្រោះ ៥នាក់ ត្រូវបានប្រទះឃើញស្លាប់នៅកន្លែងកើតហេតុ ហើយមនុស្សម្នាក់ទៀត បានស្លាប់នៅក្នុងមន្ទីរពេទ្យ ក្នុងនោះមនុស្ស ៤នាក់កំពុងបាត់ខ្លួន ហើយគេជឿថាស្ថិតនៅក្រោមកម្ទេចកម្ទីដំបូល ។
យោងតាមរដ្ឋាភិបាលប៉េរូ បានឲ្យដឹងថា មនុស្សយ៉ាងហោច ៧៨នាក់ផ្សេងទៀត បានរងរបួស នៅក្នុងការបាក់ដំបូលនៅឯផ្សារទំនើប Real Plaza ស្ថិតក្នុងទីក្រុងឆ្នេរសមុទ្រ Trujillo ។
ខណៈដែលកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ កំពុងបន្តស្វែងរកមនុស្សបាត់ខ្លួននៅក្រោមគំនរបាក់បែកដំបូល ៕