ពលរដ្ឋ​រៀបចំ​ពិធី​អកអំបុក សំពះ​ព្រះ​ខែ នៅ​តាម​ផ្ទះ​តាម​លំអាន​ទំនៀម​ខ្មែរ​បូរាណ​

2021/11/20 07:03:35 pm        550

កណ្ដាល៖ នៅ​យប់​ថ្ងៃ​១៥ ខែ​កត្តិក ពោល​គឺ​ត្រូវ​នឹង​ថ្ងៃ​ទី​២ នៃ​ព្រះ​រាជពិធី​បុណ្យអុំទូក​នេះ​ក្នុង​ឆ្នាំ​២០២១​នេះ បណ្ដា​ពលរដ្ឋ​មួយ​ចំនួន​ធំ​បាន​រៀប​ចំ​ពិធី​អកអំបុក និង​សំពះ​ព្រះ​ខែ​នៅ​តាម​គេហដ្ឋាន​ទៅតាម​ប្រពៃណី​ដូនតា ដែល​បាន​រៀប​ចំ​ប្រារព្ធ​តាំងពី​បុរាណកាល​មក​ជា​ធម្មតា​។ ពលរដ្ឋ​នៅ​ក្នុង​ក្រុង​តាខ្មៅខេត្ត​កណ្ដាល​បាន​ថ្លែង​ថា ជា​រៀង​រាល់​ឆ្នាំ​នៅ​ក្នុង​ផ្ទះ​របស់​គេគឺ​តែងតែ​រៀបចំ​ពិធី​អកអំបុក សំពះ​ព្រះ​ខែ​នេះមិនដែល​អាក់ខាន​ទេ ខណៈ​ក្នុង​រយៈពេល​ ២​ឆ្នាំ​ចុង​ក្រោយនេះ​ការរៀបចំត្រូវ​បាន​កាត់បន្ថយ​ដោយសារ​បញ្ហា​កូ​វីដ​-១៩​។​

​ពលរដ្ឋ​ថ្លែង​ថា ការរៀបចំ​ពិធី​អកអំបុក សំពះ​ព្រះ​ខែ​នៅ​តាម​គេហដ្ឋាន​ភាគច្រើន នៅ​ក្នុង​អំឡុង​ពេលនេះគឺ​គេ​រៀបចំ​ដោយ​រៀបចំ​ដាក់​គ្រឿង​សក្ការធូប​ទៀន ផ្កា​ភ្ញី​ផ្លែឈើ​នានា ដែល​មាន​ដាក់​ជាមួយ​នូវ​អំបុក​ចេកទុំ ដូងខ្ចី និង​មាន​ជួបជុំ​សាច់ញាតិ​ជិត​ឆ្ងាយ​ធ្វើ​ពិធី​បួងសួង រួចហើយ​ចែក​អំបុក​យ៉ាង​សប្បាយ​ផងដែរ​។​ ​សូមបញ្ជាក់ថា តាម​ដំណាល​ត​គ្នា​ពី​ដូនតា​ខ្មែរ ពិធី​អកអំបុក និង​សំពះ​ព្រះ​ខែ​នេះ ត្រូវបាន​ប្រជាពលរដ្ឋ​ខ្មែរ​ធ្វើឡើងដើម្បី​រម្លឹក​ដល់​ព្រះ​ពោធិសត្វ ដែល​យោង​យកកំណើត​ជា​ទន្សាយ ដោយ​គ្រានោះព្រះអង្គ​បាន​លះបង់​អាយុសង្ខារ​ដល់​ព្រះ​ឥន្ទ្រាធិរាជ ដើម្បី​បំពេញ​ទានបារមី​។ រឿងរ៉ាវ​នេះត្រូវ​បាន​ដូនតា​ខ្មែរ​តែង​មាន​ដំណាល​តៗ​គ្នា​ជា​រៀង​រហូតដល់​បច្ចុប្បន្ន​។​

​សូម​បញ្ជាក់​ថា ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែត​ប្រទីប អកអំបុក និង​សំពះ​ព្រះ​ខែសម្រាប់​ឆ្នាំ ២០២១ នេះ​នឹង​មិន​អនុញ្ញាត​ឱ្យ​មានការ​ប្រារព្ធ​ដូច​ឆ្នាំ​មុន​ៗ​ឡើយ ដោយសារតែ​ការ​រីក​រាលដាល​នៃ​មេរោគ​កូ​វីដ-១៩​។ ប៉ុន្តែ​ការ​ដើរ​កម្សាន្ត​របស់​បង​ប្អូន​ប្រជាពលរដ្ឋភ្នំពេញ និង​តាម​បណ្ដា​ខេត្តត្រូវ​បាន​គេ​ឃើញ​ថា មាន​ចំនួន​ច្រើន​គួរ​ឱ្យ​កត់​សម្គាល់​។​ ​ក្នុង​នោះពិធី​សាសនាក្នុងអំឡុងពេល​នៃ​ពិធីបុណ្យ​អុំ​ទូក តួយ៉ាង​ពិធី​ដាល​អំបុក និង​សំពះ​ព្រះ​ខែនៅ​តាម​ទី​វត្តអារាម តាម​បណ្ដា​ភូមិ​ស្រុក និង​គេហដ្ឋាន​របស់​ប្រជាពលរដ្ឋ គេ​ឃើញ​មាន​ប្រារព្ធ​ឡើងតាម​លំ​អាន​ទំនៀម​បូរាណ​ខ្មែរ​៕

​អត្ថបទ៖ ស៊ុម សុខ​ជា

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm