កម្មករយ៉ាងហោច ៨នាក់ ព្រួយបារម្ភថាជាប់ខ្លួននៅក្នុងផ្លូវរូងក្រោមដីស្ថិតក្រោមការសាងសង់នៅរដ្ឋភាគខាងត្បូង Telangana ប្រទេសឥណ្ឌា ក្រោយវាបាក់កាលពីថ្ងៃសៅរ៍ ។
ក្រុមកម្មករនិយាយថា មនុស្សយ៉ាងហោចចន្លោះ ៣០-៣៥នាក់ កំពុងធ្វើការនៅក្នុងផ្លូវរូងក្រោមដី ពេលដែលវាបាក់ ។
គួររំឭកថា កាលពីឆ្នាំ ២០២៣ កម្មករយ៉ាងហោច ៤១នាក់ បានជាប់ខ្លួនក្នុងផ្លូវរូងក្រោមដី ស្ថិតក្នុងរដ្ឋភាគខាងជើង Uttarakhand ប្រទេសឥណ្ឌា ។
ក្រុមជួយសង្រ្គោះ រួមទាំងក្រុមកម្មករជីករ៉ែ អាចទាញពួកគេចេញក្រៅបាន ក្រោយកិច្ចខិតខំប្រឹងប្រែងអស់រយៈពេល ១៧ថ្ងៃ ៕