ព្រិលធ្លាក់ខ្លាំងនៅតែបន្តកើតមាននៅតាមឆ្នេរសមុទ្រជប៉ុន នៅថ្ងៃអាទិត្យ (២៣ កុម្ភៈ) នេះដោយសារខ្យល់ត្រជាក់ខ្លាំង ដែលបង្កជារការរំខានដ៏គួរឱ្យធុញទ្រាន់សម្រាប់ប្រជាជន។
ផ្លូវ និងអគារនានាត្រូវបានគ្របដណ្ដប់ដោយព្រិលយ៉ាងក្រាស់នៅក្នុងទីក្រុង មីណាមីអ៊ូនូម៉ា (Minamiuonuma) ខណៈព្រិលធ្លាក់កាន់តែច្រើននៅតំបន់នានា ត្រូវបានព្យាកររហូតដល់ថ្ងៃចន្ទ (២៤ ខែកុម្ភៈ) ស្អែកនេះ។
ព្រិលដ៏ក្រាស់ត្រូវបានគេរំពឹងថានឹងធ្លាក់នៅក្នុងតំបន់ តូហូគុ (Tohoku) ហូគូរីគុ (Hokuriku) គីនគិ (Kinki) ស៊ីកូគុ (Shikoku) និងភាគខាងជើង គ្យូស៊ូ (Kyushu) រហូតដល់ថ្ងៃចន្ទស្អែកនេះ នេះបើយោងតាមទីភ្នាក់ងារអាកាសធាតុ។
ទូរទស្សន៍រដ្ឋ NHK បានរាយការណ៍ថា ជម្រៅនៃព្រិលបានឈានដល់ ៣៨២សង់ទីម៉ែត្រ នៅទីក្រុង អ៊ូនូម៉ា (Uonuma) ក្នុងខេត្ត នីអ៊ិហ្កាតា (Niigata) គិតត្រឹមម៉ោងសកល ០១:០០ នៅថ្ងៃអាទិត្យ។ ទីភ្នាក់ងារឧតុនិយមជប៉ុន បានចេញការព្រមាននៅក្នុងតំបន់ជាច្រើន ដោយអំពាវនាវឱ្យប្រជាជនមានការប្រុងប្រយ័ត្នចំពោះការរំខានចរាចរណ៍ និងគ្រោះថ្នាក់ធ្លាក់ព្រិល៕


