អ្នកស្រុកហ្កាហ្សា ជំរុញឱ្យការអនុវត្តភ្លាមៗនៃកិច្ចព្រមព្រៀងបទឈប់បាញ់ដំណាក់កាលទីពីរ

2025/02/24 05:22:40 pm        99

ក្រុមអ្នកស្រុកហ្កាហ្សាសង្ឃឹមថាដំណាក់កាលទីពីរនៃកិច្ចព្រមព្រៀងឈប់បាញ់នឹងត្រូវបានអនុវត្តឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន បន្ទាប់ពីបានមើលឃើញការប្រគល់ចំណាប់ខ្មាំងអ៊ីស្រាអែលដែលត្រូវបានចាប់ខ្លួនដោយក្រុមហាម៉ាសកាលពីថ្ងៃសៅរ៍។

ចំណាប់ខ្មាំងអ៊ីស្រាអែលសរុបចំនួន ៦ នាក់ត្រូវបានប្រគល់ទៅឱ្យគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ (ICRC) នៅក្នុងទីតាំងចំនួន៣ ក្នុងតំបន់ហ្កាហ្សាកាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍មុន គឺទីក្រុងរ៉ាហ្វា ភាគខាងត្បូងហ្កាហ្សា  ទីក្រុងហ្កាហ្សាភាគខាងជើង និងជំរំជនភៀសខ្លួន al-Nuseirat ។

ការដោះលែងនេះគឺជាផ្នែកមួយនៃការដោះដូររវាងចំណាប់ខ្មាំង និងអ្នកទោសលើកទីប្រាំពីរ និងចុងក្រោយក្នុងដំណាក់កាលទី ១ នៃកិច្ចព្រមព្រៀងបទឈប់បាញ់អ៊ីស្រាអែល-ហាម៉ាស។ 

ដំណាក់កាលដំបូងនៃកិច្ចព្រមព្រៀងបទឈប់បាញ់អ៊ីស្រាអែល-ហាម៉ាស បានចាប់ផ្តើមនៅថ្ងៃទី ១៩ខែមករា មានរយៈពេល៤២ ថ្ងៃដែលមើលឃើញការដកកងទ័ពអ៊ីស្រាអែលចេញពីតំបន់ហ្កាហ្សា និងការដោះលែងចំណាប់ខ្មាំងរវាងភាគីទាំងពីរ។

ភ្លៀងធ្លាក់នៅពេលចំណាប់ខ្មាំងត្រូវបានដោះលែងនៅក្រុង Rafah ប៉ុន្តែអាកាសធាតុអាប់អួនេះពុំអាចរារាំងអ្នកស្រុកហ្កាហ្សា រាប់ពាន់នាក់មិនឲ្យចេញទៅចូលរួមព្រឹត្តិការណ៍នេះទេ ដោយអ្នកខ្លះបង្ហាញពីក្តីសង្ឃឹមសម្រាប់សន្តិភាព។

អ្នកស្រុកម្នាក់បាននិយាយថា ពួកគេនៅទីនេះនៅថ្ងៃនេះដើម្បីធ្វើជាសាក្សីនៃការប្រគល់ចំណាប់ខ្មាំង ចុងក្រោយក្នុងដំណាក់កាលទី១ នៃកិច្ចព្រមព្រៀងបទឈប់បាញ់។ ពួកគេសង្ឃឹមថាដំណាក់កាលទី ២ នៃកិច្ចព្រមព្រៀងនឹងឈានដល់ក្នុងពេលឆាប់ៗនេះ ដែលនាំមកនូវការបញ្ចប់ជម្លោះ និងធានាថាប្រជាជនក្នុងតំបន់នេះ អាចរស់នៅដោយសន្តិភាព។ ការផ្លាស់ទីលំនៅរយៈពេល ៧ ឬ ៨ ទស្សវត្ស មកនេះគឺហួសពីការគ្រប់គ្រាន់ហើយ។ដល់ពេលហើយដើម្បីសម្រេចបាននូវសន្តិភាពយូរអង្វែង និងបញ្ចប់សង្គ្រាមក្នុងដែនដីមួយនេះ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        156
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        145
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        144

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm