នាយករដ្ឋមន្រ្តីបន្តអំពាវនាវឲ្យអាជ្ញាធរមីន និងភាគីពាក់ព័ន្ធ​កំណត់ឲ្យ​ច្បាស់​នូវ​ទីតាំង​ដែល​ប្រឈម​គ្រោះ​ថ្នាក់ដោយសារមីន

2025/02/24 05:53:09 pm        219

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបន្តធ្វើការអំពាវនាវដល់អាជ្ញាធរមីន និង​ភាគីពាក់ព័ន្ធទាំងអស់គប្បីរួមគ្នាឲ្យបានខ្លាំងក្លាបន្ថែមទៀត ក្នុងការផ្សព្វ​ផ្សាយ​ការយល់ដឹ​ង​ពី​គ្រោះ​ថ្នា​​ក់ដោយសារមីន និងត្រូវកំណត់នូវទីតាំងដែលប្រឈមគ្រោះថ្នាក់ដោយសារមីន គ្រាប់​បែក​ចង្កោម និងយុទ្ធភ័ណ្ឌ មិនទាន់ផ្ទុះដទៃទៀតឲ្យបានជាក់លាក់បំផុត។

តាមរយៈសារលិខិត ក្នុងឱកាសប្រារព្ធខួបលើកទី២៦ នៃទិវាជាតិយល់ដឹងអំពីមីន ២៤កុម្ភៈ ឆ្នាំ ២០២៥នេះ ក្រោមប្រធានបទ«រួមគ្នាលុបបំបាត់គ្រោះថ្នាក់ដោយសារមីននិងគ្រាប់មិនទាន់ផ្ទុះ ដើម្បី​សហគមន៍មានសុវត្ថិភាព» រាជរដ្ឋាភិបាល​កម្ពុជា​ប្តេជ្ញា​បន្ត​ការ​យក​ចិត្ត​ទុក​ដាក់​ដោះ​ស្រាយ​បញ្ហា​ដែល​បង្កឡើងដោយសារមីន គ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្រ្គាម ដោយ​អនុវត្ត​ឲ្យ​បាន​ត្រឹម​ត្រូវតាមគោលដៅប្រកបដោយចីរភាពកម្ពុជា២០១៦-២០៣០ ផែនការយុទ្ធសាស្រ្ត​ជាតិ​សកម្មភាពមីន២០១៨-២០២៥ និងយុទ្ធសាស្រ្ត​បញ្ច​កោណ​ដំណាក់​កាល​ទី១​«ដើម្បី​កំណើន​ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព កសាងមូល​ដ្ឋាន​គ្រឹះ​ឆ្ពោះទៅ​សម្រេច​បាន​ចក្ខុ​វិស័យ​កម្ពុជាឆ្នាំ២០២៥»។

ដើម្បីសម្រេចបានគោលការណ៍ប្រកបដោយចីរភាពនោះ សម្តេចធិបតី នាយករដ្ឋ​មន្រ្តី​បាន​អំពាវ​នាវ​ដល់​ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់​អាវុធ​គ្រប់​ប្រភេទ ប្រតិបត្តិករជាតិ និងអន្តរជាតិ ត្រូវចូលរួមឲ្យបានខ្លាំងក្លាបន្ថែមទៀត ក្នុង​ការ​ផ្សព្វ​ផ្សាយ​ការ​យល់​ដឹង​ពីគ្រោះថ្នាក់ ដោយសារមីន គ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្រ្គាម ជូន​ប្រជា​ពលរដ្ឋ សិស្សានុសិស្ស កុមារា កុមារី និងយុវជន យុវនារីនៅ​តាម​សហគមន៍​ដែល​រង​ផល​ប៉ះ​ពាល់​ តាមរយៈសកម្មភាពអប់រំដោយផ្ទាល់នៅតាមសហគមន៍ សាលារៀន និងវត្តអារាម ការ​អនុវ​ត្ត​គោល​នយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ការអនុវត្តច្បាប់​ស្តីពី​ការ​គ្រប់​គ្រង​អាវុធ​គ្រឿង​ផ្ទុះ ​និងគ្រាប់រំសេវ កម្មវិធីសិក្សារបស់ក្រសួងអប់រំ យុវជន និងកីឡា និងផ្សព្វផ្សាយ​ឲ្យបាន​ទូលំ​ទូលាយ ជាអាទិ៍​តាមវិទ្យុ ទូរទស្សន៍ បណ្តាញសង្គម ផ្ទាំងប៉ាណូ និងខិត បណ្ណនានាជាដើម។

 តាមរយៈសារលិខិតដដែលនេះ សម្តេចធិបតី នាយករដ្ឋមន្រ្តីបានអំពាវនាវដល់«អាជ្ញាធរមីនត្រូវ បន្ត​សម្របសម្រួលជាមួយប្រតិបត្តិករជាតិ និងអន្តរជាតិ និងភាគីពាក់ព័ន្ធ ដើម្បីកំណ​ត់​ឲ្យ​បាន​ជាក់​លាក់ នូវតំបន់ ឬទីតាំងដែលរងការប្រឈមគ្រោះថ្នាក់ដោយសារមីន គ្រាប់បែកចង្កោម និង​សំណល់​ជាតិផ្ទុះពីសង្រ្គាម ដើម្បីធ្វើការអប់រំ និងទប់ស្កាត់គ្រោះ​ថ្នាក់​បាន​ទាន់​ពេល​វេលា​ព្រម​ទាំង​រៀប​ចំ​សារអប់រំ និងវិធីសាស្រ្ត​អប់​រំ​ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធ​ភាព​ទៅ​តាម​បរិបទ​នៃ​សហគមន៍​ដែល​រង​ផល​ប៉ះ​ពាល់ និងឥរិយាបទរបស់ជនងាយរងគ្រោះ»។

សម្តេចធិបតីនាយករដ្ឋមន្រ្តីក៏បានអំពាវនាវដល់ប្រទេសជាម្ចាស់ជំនួយ និង​ដៃ​គូ​អភិវ​ឌ្ឍ​សូម​បន្ត​គាំទ្រ​ដល់​សកម្មភាពបោសសម្អាតមីន គ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្រ្គាម សកម្ម​ភាព​អប់រំ​កាត់ បន្ថយគ្រោះថ្នាក់ និងកិច្ចសង្រ្គោះជនពិការដោយសារគ្រឿងផ្ទុះទាំងនោះផងដែរ។

បន្ថែមពីនេះទៀតសម្តេចធិបតី ក៏បានឲ្យអាជ្ញាធរមីន និងភាគី​ពាក់​ព័ន្ធ​ទាំង​អស់​គួរ​ប​ន្ត​គៀរ​គ​ធន​ធាន​ប្រកបដោ​យនវានុវត្តន៍ ជាពិសេសបន្តជំរុញការចូលរួមពីវិស័យឯកជននិងសប្បុរសជន ក្នុង​ដំណើរឆ្ពោះទៅរកការសម្រេចបាននូវគោលដៅថ្មី«ឆ្ពោះទៅរកកម្ពុជាមួយ គ្មានផល​ប៉ះពាល់​ដោយ​សារ​មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម»។

សម្តេចធិបតីក៏បានក្រើនរំលឹក និងអំពាវនាវយ៉ាងទទួចដល់បងប្អូន កូនក្មួយ ពេលឃើញគ្រាប់មីន គ្រាប់​បែក​ចង្កោម ឬសំណល់ជាតិផ្ទុះពីសង្រ្គាម សូមកុំប៉ះពាល់ ដុត ដុំ ឬក៏គប់លេង កុំលក់ កុំរក្សា​ទុក កែច្នៃរបស់ទាំងនោះឲ្យសោះ ដោយគប្បីត្រូវរាយការណ៍ជាបន្ទាន់ដល់អាជ្ញាធរមានសមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន ឬប្រតិបត្តិករបោសសម្អាតមីនដែលនៅជិតបំផុត ដើម្បីបង្ការ​គ្រោះ​ថ្នាក់​ធ្លាក់​ខ្លួន​ពិការ​ ឬអាចបាត់បង់ជីវិតនោះ៕ អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន

2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm