សម​យុទ្ធ​ដែនអាកាស​ចិន​-​រុស្សី​ចូល​ដែនអាកាស​កូរ៉េខាងត្បូង​ដោយ​គ្មាន​ប្រកាស​មុន​

2021/11/20 10:15:14 pm        764

​កូរ៉េខាងត្បូង​៖ ប្រទេស​កូរ៉េខាងត្បូង​បាន​និយាយ​ថា ប្រទេស​កូរ៉េខាងត្បូង​បាន​ដេញ​តាម​យន្តហោះ​ចម្បាំង ដើម្បីឆ្លើយតប​ទៅនឹង​ក្រុមយន្តហោះ​ចម្បាំង​ប្រទេស​រុស្ស៊ី និង​ចិនដែល​បាន​ចូលមកក្នុង​តំបន់ការពារ​ដែនអាកាស​របស់ខ្លួន​ ដោយ​មិនបាន​ប្រកាស​មុន​។ មេ​បញ្ជ​ការ​ក្រុមចម្រុះ​របស់ប្រទេស​កូរ៉េខាងត្បូងបាន​និយាយថា លោក​បាន​ប្រទះឃើញយន្តហោះ​យោធា​រុស្ស៊ី ៧គ្រឿង និង​ចិន ២គ្រឿងនៅក្នុង តំបន់​កំណត់​អត្តសញ្ញាណ​ការពារ​ដែនអាកាស​រប​ស់​ប្រទេស ក្បែរ​ឆ្នេរសមុទ្រភាគ​ខាងកើត​របស់ខ្លួន​។

លោក​និយាយថា ដោយ​គិតទុក​ជាមុន​អំពី​វិធានការ​នេះ ប្រទេស​កូរ៉េខាងត្បូងបានបញ្ជូនយន្តហោះ​ចម្បាំង និង​យន្តហោះ​ផ្សេងទៀត​ទៅកាន់​តំបន់​នោះ​រួចហើយ ដើម្បី​ការពារការប៉ះទង្គិច​គ្នាដោយ​ចៃដន្យ ប៉ុន្តែ​យន្តហោះ​រុស្ស៊ី និង​ចិន​បាន​ចាកចេញ​ដោយ​មិន​បំពាន​ដែនអាកាសរបស់​កូរ៉េ​ខាងត្បូង​ឡើយ​។ ក្រោយមកប្រទេស​ចិន​បាន​ប្រាប់​ប្រទេស​កូរ៉េខាងត្បូង​ តាមរយៈបណ្តាញ​ទំនាក់ទំនងយោធា​ថា ការ​ហោះហើរ​នេះ​គឺជា​ផ្នែក​មួយ​នៃ​សមយុទ្ធ​យោធា​ជាប្រចាំ​របស់ខ្លួនជាមួយ​ប្រទេស​រុស្ស៊ី​។ លោក​មេ​បញ្ជ​ការនិយាយ​ថា ​យើងវាយតម្លៃ​ពី​ស្ថានភាពបច្ចុប្បន្ន​ថា ​ជាសមយុទ្ធ​រួម​រវាង​ប្រទេស​ចិន និង​រុស្ស៊ី ហើយ​ការវិភាគ​បន្ថែមគឺ​ចាំបាច់​។ ក្រសួងការពារជាតិ​រុស្ស៊ីបាន​បញ្ចេញ​វីដេអូ​ ដែល​បង្ហាញពី​យន្តហោះ​ទម្លាក់​គ្រាប់បែក​យុទ្ធសាស្ត្រ ​Tu-95 ​ហោះ​ឡើង និងហោះហើរ​ជាមួយ​យន្តហោះចម្បាំងប្រទេស​រុស្ស៊ី និង​ចិន​។

ក្រសួង​ក៏បាន​ចេញ​សេចក្តីថ្លែងការណ៍​ថា កងកម្លាំង​ប្រដាប់អាវុធ​រុស្ស៊ី និង​ចិន​បានធ្វើការ​ល្បាត​តាមអាកាស​រួមគ្នា​នៅក្នុង​តំបន់អាស៊ី-ប៉ាស៊ីហ្វិក​។ យន្តហោះ​ទម្លាក់គ្រាប់បែក​យុទ្ធសាស្ត្រ​ប្រទេសរុស្ស៊ីពីរ​គ្រឿង Tu-95 និង​យន្តហោះ​ទម្លាក់​គ្រាប់បែក​យុទ្ធសាស្ត្រប្រទេស​ចិន​ពីរ​គ្រឿង Xian H-6 បាន​ហោះ​ពីលើ​សមុទ្រ​ជប៉ុន និងសមុទ្រ​ចិន​ខាងកើត​។ តំបន់​កំណត់​អត្តសញ្ញាណ​ការពារ​ដែនអាកាសជាធម្មតា​ពង្រីក​ហួស​ពី​ដែនដី​របស់​ប្រទេស ដើម្បី​ទុកពេល​ឆ្លើយតប​ទៅនឹង​យន្តហោះ​សត្រូវ​ដែលមាន​សក្តានុពល​។ យន្តហោះ​យោធា​ដែល​ចូលក្នុង​តំបន់កំណត់​អត្តសញ្ញាណ​ការពារ​ដែនអាកាស​រប​ស់​ប្រទេសមួយ គឺតម្រូវឱ្យ​ជូនដំណឹង​ជាមុន​។ យន្តហោះ​ចម្បាំង​ប្រទេស​ចិន និង​រុស្ស៊ី​ជារឿយៗ​បាន​ចូលទៅក្នុងតំបន់​កំណ​ត់​អត្តសញ្ញាណ​ការពារ ដែនអាកាស​របស់​កូរ៉េខាងត្បូង​ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​ ខណៈដែល​ពួកគេ​កាន់​តែមាន​ភាពបត់បែន​ក្នុងការបង្ហាញ​សាច់ដុំ ក្នុងពេល​មានការ​ប្រកួតប្រជែងកាន់តែខ្លាំង​ជាមួយ​សហរដ្ឋអាមេរិក​។​

អត្ថបទ​៖ ប៊ុនថន

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm