សម្ដេចធិបតី នាយករដ្ឋមន្រ្ដី៖ រយៈពេលជាង១៨ឆ្នាំមកនេះ​ទាហានមួកខៀវ​កម្ពុជាជិត​១ម៉ឺន​នាក់​បាន​ចូលរួម​បំពេញបេសកកម្មរក្សាសន្តិភាពក្រោមឆត្រអង្គការ​សហប្រជាជាតិ

2025/02/24 06:45:42 pm        255

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា មាន​ប្រសាសន៍​បញ្ជាក់​ថា ក្នុងសកម្មភាពបោសម្អាតមីន​នៅ​ក្រៅ​ប្រទេស​ក៏​ដូច​ជា​បេសកកម្ម​រក្សា​សន្ដិភាព​ពិភព​លោក ​ក្នុងរយៈពេលជាង១៨ឆ្នាំកន្លងទៅនេះ ទាហានមួកខៀវកម្ពុជាចំនួន ៩ ៨២៤ នាក់ ក្នុង​នោះ នារី ៨៥៧ នាក់ បានចូលរួមបំពេញបេសកកម្មរក្សាសន្តិភាព។ ដោយវីរភាពក្នុងបុព្វហេតុសន្តិភាពនេះហើយ ទាហានមួក​ខៀវ​ទាំង​នោះ​បាន​ក្លាយ​ជា​គ្រួសារ​មួយ​របស់​អង្គការសហប្រជាជាតិ និងជាបងប្អូនលើសកលលោក ដែល បានជួយផ្តល់​នូវ​ស្ថិរភាព​មួយ​ផ្នែក​ក្នុង​ពិភពលោក។

សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍បែបនេះ តាមរយៈសារលិខិត ក្នុង​ឱកាស​ដ៏​មហោ​ឡារិក​នៃ​ការ​ប្រារព្ធខួបលើកទី២៦ នៃទិវាជាតិយល់ដឹងអំពីមីន ២៤ កុម្ភៈ ២០២៥ ក្រោម​ប្រធាន​បទ​ «រួមគ្នាលុបបំបាត់គ្រោះថ្នាក់ដោយសារមីននិងគ្រាប់មិនទាន់ផ្ទុះ ដើម្បីសហគមន៍​មាន​សុវត្ថិភាព​»។

សម្ដេចធិបតី នាយករដ្ឋមន្រ្ដីមានប្រសាសន៍បញ្ជាក់ថា ដោយមើលឃើញពីសារៈសំខាន់នេះ និង​ដើម្បី​ជា​ការចូលរួមចំណែកជាប្រទេសគំរូមួយក្នុងតំបន់ និងពិភពលោករាជរដ្ឋាភិបាលកម្ពុជា បាន​សម្រេចដា​ក់​បញ្ចូលសកម្មភាពបោសសម្អាតមីន និងគ្រាប់មិនទាន់ផ្ទុះចូលជាគោលដៅទី៩ នៃ​គោល​ដៅ​អភិវឌ្ឍន៍សហស្សវត្ស និងដាក់បញ្ចូលជាគោលដៅទី១៨ នៃគោល​ដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាពរបស់កម្ពុជា ដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មាន អតីត​នាយក​រដ្ឋ​មន្ត្រី ​បានអញ្ជើញ ថ្លែងសុន្ទរកថា ក្នុងកិច្ចប្រជុំកំពូលអង្គការសហប្រជាជាតិ ដើម្បី​អនុម័ត​របៀប​វារៈ​អភិវឌ្ឍន៍ក្រោយឆ្នាំ២០១៥ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៥។

ហើយ​នាសម័យប្រជុំលើកទី៧៨ នៃមហាសន្និបាត អង្គការសហប្រជាជាតិ កាលពីថ្ងៃទី២២ ខែ​កញ្ញា ឆ្នាំ២០២៣ ក្នុងនាមជានាយករដ្ឋមន្ត្រី សម្ដេចធីបតី ក៏បានថ្លែង «បន្ថែម​ពី​លើ​គោល​ដៅអ​ភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​ក្នុង​ក្រប​ខ័ណ្ឌ​សកល​កម្ពុជា​ក៏​បាន​បន្ថែម​គោល​ដៅ​ដោយ​ឡែក​របស់​ខ្លួន​ទាក់​ទងនឹងសកម្មភាពមីននេះ។ ក្នុងការខិតខំប្រឹងប្រែងនេះកម្ពុជា បានអំពាវ​នាវ​ឱ្យ​មាន​ការ​បន្ត​ផ្តល់​ការគាំទ្រទាំង ផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេសលើសកម្មភាពមីនបន្ថែមទៀត។ កម្ពុជា​ក៏​បាន​លើកទឹកចិត្តឱ្យមានការចូលរួមឱ្យបានកាន់តែទូលំទូលាយពីសហគមន៍អន្តរជាតិ ដើម្បី​បញ្ជ្រា​ប​​ការ​យល់ដឹងពីគ្រោះថ្នាក់នៃមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ដែលជាឃាតករលាក់មុខ និងបន្ត​គំរាម​​​កំហែងដល់សន្តិសុខមនុស្សជាតិ បើទោះបីជាសង្គ្រាមប្រដាប់អាវុធ បានបញ្ចប់ក្តី»។

សម្ដេច​​ធិបតីមានប្រសាសន៍ថា ទោះបីកម្ពុជាជាប្រទេសមួយធ្លាប់បានឆ្លងកាត់ និង​ទទួល​រង​នូវ​ការ​បំផ្លិច​បំផ្លាញ​ដោយ​សង្គ្រាមរ៉ាំរ៉ៃ ព្រមទាំងប្រឈមនឹងបញ្ហាមីន និងសំណល់ជាតិ​ផ្ទុះពី​សង្គ្រាម​យ៉ាង​ធ្ងន់​ធ្ងរ ដែលបង្កឱ្យប្រជាជនស្លូតត្រង់ស្លាប់ របួស និងពិការ រាប់ពាន់នាក់​ក៏​កម្ពុជា​នៅ​បន្ត​ខិត​ខំ​ចូល​រួមយ៉ាងសកម្មក្នុងបុព្វហេតុរក្សាសន្តិភាព និងសកម្មភាព​បោស​សម្អាត​មីនទូ​ទាំង​សកល​លោក ក្នុងនាមជារដ្ឋសមាជិកអង្គការសហប្រជាជាតិ។

សម្ដេចបានឱ្យដឹងថា គិតពីឆ្នាំ២០០៦មក កម្ពុជាបានខិតខំចែករំលែក និងបញ្ជូន​កង​កម្លាំង​រក្សា​សន្តិភាព បោសសម្អាតមីន និងអ្នកអង្កេតការណ៍របស់ខ្លួន ដើម្បីចូលរួមចំណែកសម្រាល ទុក្ខ​លំបាក​​ជូន​ដល់ប្រទេសផ្សេងៗដែលរងផលប៉ះពាល់ដោយសារមីននិងសំណល់ជាតិផ្ទុះពីសង្គ្រាម ដូច​ជា​ប្រទេស ស៊ូដង់ ប្រទេសស៊ូដង់ខាងត្បូង ប្រទេសលីបង់ ប្រទេសស៊ីរី ប្រទេសស៊ីប ប្រទេ​ស​យេម៉ែន ប្រទេសឆាដ ប្រទេសម៉ាលី ប្រទេសអាហ្វ្រិកកណ្តាល និងប្រទេសកុងហ្គោ។ ជាស​មិទ្ធ​ផល កម្ពុជាទទួលបានស្នាដៃដ៏ធំធេងជាច្រើន ដូចជា ការបោសសម្អាតមីន ការកម្ទេច​គ្រាប់​មិន​ទាន់​ផ្ទុះ ការស្ថាបនាសំណង់ផ្ដេក សំណង់បញ្ឈរ ជួសជុលថែទាំព្រលាន យន្តហោះ ពង្រឹង​សន្តិសុខ​សណ្តាប់ធ្នាប់ និងបំពេញការងារមនុស្សធម៌ផ្សេងៗដល់ប្រជាជនក្នុងតំបន់បេសកកម្ម ដែល​មានហានិភ័យខ្ពស់។

សូមបញ្ជាក់ថា ក្នុងកម្រិតអង្គការសហប្រជាជាតិ ក្នុងនាមជារដ្ឋភាគី​សកម្ម​នៃ​អនុ​សញ្ញា​ស្តីពី​ការ​ហាម​ប្រើ​ប្រាស់ ការរក្សាទុក ការផលិត និងការផ្ទេរគ្រាប់មីនប្រឆាំងមនុស្ស និងការបំផ្លាញ​គ្រាប់​មីន (ហៅកាត់ អនុសញ្ញាអូតាវ៉ា) ក្នុងខែតុលា ឆ្នាំ២០២៣ កម្ពុជាបានទ​ទួល​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​សន្និសីទ​សកលលើកទី៣ ស្តីពីកិច្ចសង្គ្រោះជនរងគ្រោះថ្នាក់ ដោយសារមីននិង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ ក្នុងបរិបទនៃសិទ្ធិជនមានពីការភាព ដែលមាន៤៥ប្រទេសចូលរួម។ ទន្ទឹមនឹងនេះ ក្នុង​ខែ​វិច្ឆិកា ឆ្នាំ២០២៤ កម្ពុជាបានធ្វើជាប្រធាន និង​ជា​ម្ចាស់​ផ្ទះ​រៀបចំ​កិច្ច​ប្រជុំ​ត្រួត​ពិនិ​ត្យ​ឡើង​វិញ​លើក​ទី៥ នៃអនុសញ្ញាអូតាវ៉ា ឬ «កិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភព​លោក​មួយ​ដែល​គ្មាន​មីន​» ដោយទទួលបាន ជោគជ័យយ៉ាងត្រចះត្រចង់ ដោយមា​ន​សមាស​ភា​ព​ចូល​រួម​សរុប​ចំនួន​៩៨៣​នាក់​ ពីជាង១០០ប្រទេស និងស្ថាប័នជាតិ អន្តរជាតិជាច្រើនទៀត៕ អត្ថបទ៖ វ៉ន ដារ៉ា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        123
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        110

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm