បដិមា​ដែល​រង​ការ​ពុក​ផុយ​នៅ​ប្រាសាទអង្គរវត្តត្រូវ​អ្នក​ជំនាញ​រៀបចំ​ជួសជុល​សង្គ្រោះ​ឡើងវិញ​

2021/11/20 05:38:44 pm        893

សៀមរាប៖ ព្រះពុទ្ធ​បដិមា ​៣​អង្គ​ទៀតស្ថិតនៅ​រួត​បាកាណ​កំពូល​ប្រាសាទអង្គរវត្ត ដែល​បាន​បែកបាក់​ទម្រង់ដូចជា​ប្រេះស្រាំ និង​ពុក​ផុយ​ដោយសារ​អាកាសធាតុ ត្រូវ​បាន​អ្នក​ជំនាញ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​សហការ​ជាមួយ​វិស័យ​ឯកជន ចាប់ផ្ដើម​ក្រុង​ពលី​បួងសួង​សុំ​សេចក្ដី​សុខ​ដើម្បី​ជួសជុល​ឡើងវិញ​ហើយកាលពី​ថ្ងៃ​ទី​១៩ ​ខែ​វិច្ឆិកា ឆ្នាំ​២០២១​នេះ​។​

​ឯកឧត្ដម យិ​ត ចាន់​ដារ​ដ្ឋ អគ្គនាយករង​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​មានប្រសាសន៍ថា ព្រះពុទ្ធ​បដិមា​ទាំង ​៣​អង្គ​នោះរួម​មាននៅ​ទិសខាងកើត​១​អង្គ ខាងជើង ១​អង្គ និង​ខាងលិច ១​អង្គ ដែល​រង​ការខូចខាតដោយ​សារ​តែ​អាយុកាល អាកាសធាតុ និង​ទីកន្លែង​ខ្លះ​មាន​ជ្រាប​ទឹកនៅ​លើ​ពិដាន​ទឹក​ហូរ​ច្រោះ ព្រមទាំង​លាមក និង​ទឹកនោម​ប្រចៀវដែល​មាន​ជាតិ​អាស៊ីត​ផង​នោះ ធ្វើ​ឱ្យ​ពុទ្ធ​បដិមា និង​សំណង់​សិល្បៈ​ការ​ផ្សេងៗ​នៅ​រួត​បាកាណ​នេះងាយ​រង​នូវ​ភាព​ពុក​ផុយ​កាន់​តែ​ខ្លាំង ដោយ​កត្តា​ទាំងនេះ​ទើប​អ្នក​ជំនាញ​អភិរក្ស​ចម្លាក់នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​លើកគម្រោង​ស្នើសុំ​ការ​ជួស​ជុល​ពុទ្ធ​បដិមា​ទាំង ​៣​អង្គ​នោះ​ឡើងវិញ ក្រៅ​ពី​នេះ ស៊ុមទ្វារ បង្អួច​មួយ​ចំនួន និង​រនាំង​ការពារ​ក្នុង​បរិវេណនៃ​រួត​បាកាណ​អង្គរវត្ត​នេះ​ក៏​ត្រូវ​ជួសជុល​ផង​ដែរ​។ គម្រោង​នេះមានការ​សហការ​គាំទ្រ​គំនិត​ផ្ដួចផ្ដើម និង​ឧបត្ថម្ភ​ថវិកា​ពី​លោកជំទាវ​ឧកញ៉ា​បណ្ឌិត សៀង ចាន់​ហេង អគ្គនាយិកា​ក្រុមហ៊ុន​ហេង​អភិវឌ្ឍ​។ គម្រោង​នេះ​នឹង​ចាប់ផ្តើម​អនុវត្ត​នៅ​ពាក់កណ្តាល​ខែធ្នូ ឆ្នាំ​២០២១​ខាងមុខ ដោយ​ប្រើ​រយ​:​ពេល​ ៥​ខែ និង​ជួសជុល​ដោយ​អ្នក​ជំនាញ​របស់​អាជ្ញាធ​រ​ជាតិ​អប្សរា ដែល​បាន​ឆ្លងកាត់​ការបណ្តុះបណ្តាល​ពី​ប្រទេស​អ៊ីតាលី​។

ឯកឧត្ដម​បន្ដ​ថា ដើម្បី​សង្គ្រោះ​បដិមា​ទាំងនេះ​ឱ្យ​ល្អ​ប្រសើរ​ឡើងវិញ ក្រុម​អ្នក​អភិរក្ស​ត្រូវ​តាមដាន​អង្កេត​មើល​ពី​ស្ថានភាព​ខូចខាត​ជា​ប្រ ចាំ ហើយ​សិក្សា​ស្រាវជ្រាវ​ចងក្រង និង​ជួសជុល​ឱ្យបាន​ទាន់ពេលវេលា ដើម្បី​បង្ការ​កុំ​ឱ្យមាន​បញ្ហា​ធ្ងន់ធ្ង​រ​ដល់​បដិមា​ទាំងមូល​។​ ​អ្នកជំនាញ​រូបនេះ​អះ​អា​ថា ដើម្បី​ការពារ​សុវត្ថិភាព និង​រក្សា​ប្រាសាទ​ឱ្យបាន​ឋិត​ស្ថេរ​គង់វង្ស​យូរអង្វែង ដែលជា​ទីសក្ការៈ​របស់​ប្រជាពលរដ្ឋ​ខ្មែរគោរពបូជា​ផង​នោះ ក្រុមការងារ​បច្ចេកទេស​អំពី​សមត្ថភាព​ផ្ទុកនៃ​រួត​បាកាណរបស់​អាជ្ញាធរ​ជាតិ​អប្សរា បាន​អនុញ្ញាត​ឱ្យ​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ឡើងមក​ទីនេះ​ក្នុង​មួយពេល​ចំនួន ៣០០​នាក់​។ ជាមួយគ្នា​នោះ អាជ្ញាធរ​អប្សរា​បិទ​ការ​ចេញ​ចូល​ទស្សនា​នៅ​ទីនោះ​រៀងរាល់ថ្ងៃ​ឧបោសថសីល ប៉ុន្តែ​អនុញ្ញាត​ឱ្យ​ប្រជាពលរដ្ឋ​ទៅ​ថ្វាយបង្គំ​បន់ស្រន់ ឬ​លាបំណន់​ផ្សេងៗ​។ សូម​រម្លឹកថា កាលពី​ខែវិច្ឆិកា ឆ្នាំ​២០២០​កន្លងមក អ្នក​ជំនាញ​អភិរក្ស​ចម្លាក់​នៃ​អាជ្ញាធរ​ជាតិ​អប្សរា ក៍បាន​ជួសជុល​រួចរាល់​ជា​ស្ថាពរ​នូវ​ព្រះពុទ្ធ​បដិមា​ ១​អង្គ​នៅ​ទិស​ខាងត្បូង​នៃ​រួត​បាកាណស្ថិតនៅ​កំពូល​ប្រាសាទអង្គរវត្ត​ផងដែរ​៕

​អត្ថបទ​៖ ឈិ​ត សា​វី

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm