មន្រ្តីជំនាញផ្នែកវិជ្ជាសង្រ្គោះបឋមនៃកាកបាទក្រហមកម្ពុជា បន្តចុះបង្រៀនគ្រូបង្គោល​នៅតាម​គ្រឹះស្ថាន​ឧត្តមសិក្សា

2025/02/24 07:03:22 pm        193

នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈនេះ មន្រ្តីជំនាញផ្នែកវិជ្ជាសង្គ្រោះមឋម នៃកាកបាទក្រហមកម្ពុជា បាន​ប​ន្ត​​ចុះ​​បើកវគ្គបណ្តុះបណ្តាល វិជ្ជាសង្គ្រោះបឋម ដល់ និស្សិត សាកល​វិទ្យាល័យ​វិទ្យាសាស្រ្ត​សុខាភិបាល ចំនួន៤០នាក់។

នេះជាសាកលវិទ្យាល័យទី២ហើយក្នុងចំណោមសាកលវិទ្យាល័យចំនួន២៥ក្នុងរាជធានីភ្នំពេញ ដែល​ក្រុម​មន្រ្តីជំនាញវិជ្ជាសង្គ្រោះបឋម ចុះបង្រៀនដល់និស្សិត ដែលជាយុវជន កាកបាទក្រហម​កម្ពុជា ​នៅតាមគ្រឹះស្ថានឧត្តមសិក្សា បន្ទាប់មានពីមានការស្នើរសុំ ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍ កាក​បាទក្រហមកម្ពុជា អោយមានវគ្គបណ្តុះបណ្តាលវិជ្ជានេះ នៅតាមបណ្តាគ្រឹះស្ថាន និងសាខា កាក​បាទក្រហមកម្ពុជាទាំង២៥ រាជធានីខេត្ត។ ដើម្បីលើកម្ពស់សុខភាពសាធារណៈ និង​បង្កើន​ការ​យល់​ដឹង​អំពីវិជ្ជាសង្គ្រោះបឋម ការត្រៀមលក្ខណៈ និងសង្គ្រោះ ជនរង​គ្រោះ​បាន​ទាន់​ពេល​វេលា​។

លោក អ៊ុប ពុទ្ធា គ្រូបង្រៀនវិជ្ជាសង្គ្រោះបឋម កាកបាទក្រហមកម្ពុជា បានអោយដឹថា បន្ទាប់​ពី​មាន​ការ​ណែនាំពីថ្នាក់ដឹកនាំ កក្រក នេះជាសាកលវិទ្យាល័យទី២ ដែលក្រុម​ការងារ​ចុះ​មក​បើក​វគ្គ​បណ្តុះ​បណ្តាល​ដល់យុវជននៅតាមគ្រឹះស្ថានឧត្តមសិក្សា។ លោកបន្តថា វគ្គនេះក៏ជាឱកាស​សម្រាប់​អ្នក​ស្ម័គ្រ​ចិត្តបានអនុវត្តផ្ទាល់ក្នុងការជួយសង្គ្រោះបឋម និងជម្រុញអោយមាន​ការ​លើក​ទឹក​ចិត្ត​ចូល​រួមពីសហគមន៍ និងសាធារណជនទូទៅ ដើម្បីមានការ​យល់​ដឹង​កាន់​តែ​ទូលំ​ទូលាយ​ផង​ដែរ​។

សូមជម្រាបថាថ្មីៗកន្លងមកនេះ ក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធីបិ​ទ​កិច្ច​ប្រជុំ​បូក​សរុប​លទ្ធ​ផល​ការងារយុវជន និងអ្នកស្ម័គ្រចិត្ត កាកបាទក្រហមកម្ពុជា ឆ្នាំ២០២៤ និងលើកទិស​ដៅ​ការ​ងារ​បន្ត លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍ កក្រក បានឱ្យដឹងថា ដោយ​មើលឃើញនៅតាមបណ្តាក្លឹបយុវជន កក្រក និងសាខា កក្រក មិនទាន់គ្រូ​បង្គោល​គ្រប់គ្រាន់ លោកជំទាវ បានជម្រុញ និងលើកទឹកចិត្តឱ្យមានការបង្រៀនវិជ្ជានេះ ទៅ​ដល់​គ្រឹះ​ស្ថាន​ឧត្តម​សិក្សា​ទាំង២៥ ក្នុងរាជធានីភ្នំពេញ និងសាខា កក្រក ទាំង២៥រាជធានី-ខេត្ត ដើម្បីលើក​កម្ពស់​សុខ​ភាពប្រជាពលរដ្ឋ ឈានទៅសម្រេចបាន ស្របតាមយុទ្ធសាស្ត្រ កក្រក ឆ្នាំ២០២១-២០៣០ គ្រួសារ, ស្ថាប័នសាធារណៈ, ឬវិស័យឯកជនទាំងអស់ ត្រូវមាន​មនុស្ស​ម្នាក់​ចេះ​វិជ្ជា​សង្គ្រោះ​បឋម ក្នុងការសង្គ្រោះអាយុជីវិតមនុស្សបានទាន់ពេលវេលា មុនបញ្ជូនដល់មន្ទីរពេទ្យ៕ អត្ថបទ៖ សំ ងីម

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        194
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        169
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        190

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm