រដ្ឋបាលរបស់លោកប្រធានាធិបតី Donald Trump បាននិយាយកាលពីថ្ងៃអាទិត្យ ទី២៣ ខែកុម្ភៈ ថា ខ្លួនកំពុងដាក់បុគ្គលិកទាំងអស់នៅទីភ្នាក់ងារជំនួយបរទេសរបស់ទីភ្នាក់ងារUSAID ឱ្យឈប់សម្រាកផ្នែករដ្ឋបាលដោយមានប្រាក់ឈ្នួល លើកលែងតែអ្នកដឹកនាំនិងបុគ្គលិកសំខាន់ៗ និងដកបុគ្គលិកចំនួន ១.៦០០នាក់ នៅសហរដ្ឋអាមេរិក។

ក្រសួងប្រសិទ្ធភាពរដ្ឋាភិបាលរបស់មហាសេដ្ឋី លោក Elon Musk បានដឹកនាំកិច្ចខិតខំប្រឹងប្រែងដើម្បីរុះរើទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ(USAID) ជាយន្តការចែកចាយដ៏សំខាន់សម្រាប់ជំនួយបរទេសរបស់អាមេរិក។

សារអេឡិចត្រូនិកមួយដែលផ្ញើទៅបុគ្គលិកម្នាក់ក្នុងចំណោមបុគ្គលិកដែលត្រូវបានគេបណ្តេញចេញ បាននិយាយថា «ខ្ញុំសោកស្តាយក្នុងការជូនដំណឹងដល់អ្នកថា អ្នកស្ថិតក្នុងការកាត់បន្ថយបុគ្គលិកក្នុងចំណាត់ការដោយបង្ខំ។ សារអេឡិចត្រូនិកបាននិយាយថា អ្នកដែលទទួលបានការជូនដំណឹងនេះ នឹងត្រូវបានឱ្យចាកចេញពីអង្គភាពសេវាសហព័ន្ធ ចាប់ពីថ្ងៃទី២៤ ខែមេសា។
ទីភ្នាក់ងារជំនួយសហរដ្ឋអាមេរិក USAID បាននិយាយនៅលើគេហទំព័ររបស់ខ្លួនថា នៅមុនពាក់កណ្តាលអធ្រាត្រថ្ងៃអាទិត្យម៉ោងនៅភាគខាងកើតសហរដ្ឋអាមេរិក ការជួលបុគ្គលិកដោយផ្ទាល់ទាំងអស់ លើកលែងតែបុគ្គលិកសំខាន់ៗនឹងត្រូវឲ្យឈប់សម្រាក ហើយបុគ្គលិកទីភ្នាក់ងារ USAID ចំនួន១.៦០០នាក់នៅសហរដ្ឋអាមេរិក នឹងត្រូវរំសាយ។
កាលពីថ្ងៃសុក្រ ចៅក្រមសហព័ន្ធបានត្រួសត្រាយផ្លូវសម្រាប់រដ្ឋបាល លោក Trump ក្នុងការដាក់បុគ្គលិក ទីភ្នាក់ងារUSAID រាប់ពាន់នាក់ឱ្យឈប់សម្រាក ជាឧបសគ្គសម្រាប់សហជីពបុគ្គលិករដ្ឋាភិបាលដែលកំពុងប្តឹងអំពីអ្វីដែលពួកគេបានហៅថា ជាកិច្ចខិតខំប្រឹងប្រែងដើម្បីរុះរើទីភ្នាក់ងារ។