រដ្ឋមន្ត្រីការពារជាតិជប៉ុន ពិនិត្យមើលប្រព័ន្ធរ៉ាដាឃ្លាំមើលដែនអាកាស នៅមូលដ្ឋានយោធាហ្វីលីពីន

2025/02/24 12:34:26 pm        78

រដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុន លោក Gen Nakatani បានទៅធ្វើទស្សកិច្ចនៅមូលដ្ឋានយោធាមួយកន្លែងក្នុងខេត្ត La Union ភាគខាងជើងរដ្ឋធានីម៉ានីល ប្រទេសហ្វីលីពីន កាលពីថ្ងៃអាទិត្យ ទី២៣ ខែកុម្ភៈ ដើម្បីពិនិត្យមើលប្រព័ន្ធរ៉ាដាឃ្លាំមើលដែនអាកាសចល័ត ដែលប្រទេសជប៉ុនបានបញ្ជូនទៅ ជាផ្នែកមួយនៃកតិកាសញ្ញាការពារព្រំដែនដ៏សំខាន់ដែលបានព្រមព្រៀងគ្នា កាលពីឆ្នាំមុន រវាងប្រទេសទាំងពីរ។

ប្រទេសជប៉ុន និងហ្វីលីពីន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជំនួយសន្តិសុខចំនួន១,៦ពាន់លានយ៉េន ឬ១០,៦៥លានដុល្លារ កាលពីខែធ្នូ ឆ្នាំ២០២៤ ដើម្បីបង្កើនសន្តិសុខដែនសមុទ្រ និងសមត្ថភាពឃ្លាំមើលរបស់ប្រទេសនៅអាស៊ីអាគ្នេយ៍នេះ ក្នុងពេលមានភាពតានតឹងកើនឡើងនៅសមុទ្រចិនខាងត្បូង។

កាលពីខែកក្កដា ប្រទេសទាំងពីរ បានចុះហត្ថលេខាលើកតិកាសញ្ញាយោធាដ៏សំខាន់មួយ ដែលអនុញ្ញាតឱ្យមានការដាក់ពង្រាយកងកម្លាំងនៅលើទឹកដីរបស់ប្រទេសទាំងពីរទៅវិញទៅមក ធ្វើឱ្យកិច្ចសហប្រតិបត្តិការយោធារវាងប្រទេសទាំងពីរ មានភាពរលូន។ ទាំងប្រទេសហ្វីលីពីន និងជប៉ុន ដែលជាសម្ព័ន្ធមិត្តនៅអាស៊ីដ៏ជិតស្និទ្ធបំផុតរបស់សហរដ្ឋអាមេរិក បានប្រកាន់ខ្ជាប់នូវខ្សែបន្ទាត់ដ៏រឹងមាំប្រឆាំងអ្វីដែលពួកគេមើលឃើញថាជាអាកប្បកិរិយាឈ្លានពានរបស់នាវារបស់ប្រទេសចិន ក្នុងពេលមានជម្លោះដែលមានអាយុកាលរាប់ទសវត្សរ៍មកហើយ ជុំវិញអធិបតេយ្យភាពដែនសមុទ្រ។

កាលពីថ្ងៃអាទិត្យ លោក Nakatani បានបង្ហាញប្រព័ន្ធរ៉ាដាតាមតំបន់ឆ្នេរ ក្រោមកម្មវិធីជំនួយសន្តិសុខក្រៅប្រទេសរបស់ខ្លួន ដើម្បីបង្កើនសមត្ថភាពយល់ដឹងអំពីដែនសមុទ្ររបស់ខ្លួន។ កងទ័ពអាកាសប្រទេសហ្វីលីពីន ក៏ទទួលបានឧបករណ៍សម្រាប់គាំទ្រប្រព័ន្ធរ៉ាដាឃ្លាំមើលដែនអាកាសរបស់ខ្លួន ដោយបង្កើនសមត្ថភាពតាមដាន។

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm        1
ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1
ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 09:50:57 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am