អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz ហៅលទ្ធផលការបោះឆ្នោតថាជាលទ្ធផលដ៏ជូរចត់

2025/02/24 07:48:53 pm        103

បេក្ខជនអធិការបតីនៃគណបក្សសង្គមប្រជាធិបតេយ្យអាល្លឺម៉ង់លោក Olad Scholz បានហៅលទ្ធផលនៃការបោះឆ្នោតសកលនៅប្រទេសអាល្លឺម៉ង់កាលពីថ្ងៃអាទិត្យ ២៣ កុម្ភៈ ថាជាលទ្ធផលដ៏ជូរចត់ និងការបរាជ័យសម្រាប់គណបក្សរបស់លោក។ 

ថ្លែងទៅកាន់ក្រុមអ្នកគាំទ្រកំពុងខកចិត្តនៅឯគណបក្សក្នុងទីក្រុងប៊ែរឡាំង បន្ទាប់ពីលទ្ធផលបោះឆ្នោតបឋមត្រូវបានប្រកាស លោក Scholz បាននិយាយថា លោកបានទទួលខុសត្រូវចំពោះលទ្ធផលនេះ។

បក្សសហភាពប្រជាធិបតេយ្យគ្រីសស្ទៀន (CDU)ដែលជាគណបក្សអភិរក្សនិយមប្រឆាំងរបស់អាល្លឺម៉ង់បានឈ្នះការបោះឆ្នោតដោយធ្វើឲ្យមេដឹកនាំលោក ហ្វ្រេដឌ្រីច មែស៍ (Friedrich Merz)អាចក្លាយជាអធិការបតីបន្ទាប់ ខណៈគណបក្សជម្រើសស្តាំនិយមសម្រាប់អាល្លឺម៉ង់បានឈរក្នុងលេខរៀងទី២ ដែលទទួលបានលទ្ធផលល្អបំផុតមិនធ្លាប់មាន។ យ៉ាងណាក៏ដោយ គណបក្សរបស់លោក មែស៍ ក៏ជួបបញ្ហាក្នុងការចរចារបង្កើតរដ្ឋាភិបាលចម្រុះដែរ។   

លោក មែស៍ កំពុងឆ្ពោះទៅរកអ្វីដែលទំនងជាការចរចាបង្កើតរដ្ឋាភិបាលចម្រុះដ៏យូរដោយគ្មានដៃចរចារឹងមាំ ខណៈគណបក្សដៃគូ CDU/CSU របស់លោកទទួលបានសំឡេងឆ្នោតច្រើនជាងគេ។

គេនៅតែមិនច្បាស់ថាតើលោក ហ្វ្រេដឌ្រីច មែស៍ នឹងត្រូវការដៃគូមួយ ឬពីរដើម្បីបង្កើតសំឡេងភាគច្រើន។ សម្ព័ន្ធភាពបីភាគីទំនងជានឹងមានភាពមិនរឹងមាំឡើយ ដែលរារាំងដល់សមត្ថភាពរបស់ប្រទេសអាល្លឺម៉ង់ក្នុងការបង្ហាញពីភាពជាអ្នកដឹកនាំច្បាស់លាស់ ៕

អត្ថបទដែលទាក់ទង

ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am       
អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am       
បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        222

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង

2026/07/24 08:48:50 am
​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am
​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm