ប្រទេសអេត្យូពី និងសូម៉ាលី ជំរុញកិច្ចសហប្រតិបត្តិការយោធាក្នុងការប្រយុទ្ធប្រឆាំងអំពើភេរវកម្ម

2025/02/24 09:38:21 pm        73

យោងតាមសេចក្តីថ្លែងការណ៍រួម ដែលបានចេញផ្សាយបានឲ្យដឹងថា ប្រទេសអេត្យូពី និងសូម៉ាលី បានកំណត់ពេលដើម្បីបង្កើត «ស្ថានភាពនៃកិច្ចព្រមព្រៀងកងកម្លាំង» សម្រាប់កងកម្លាំងទ្វេភាគីរបស់ខ្លួន ដែលនឹងធ្វើប្រតិបត្តិការនៅក្នុងប្រទេសសូម៉ាលី។

កិច្ចព្រមព្រៀងនេះ បានធ្វើឡើងបន្ទាប់ពីកិច្ចពិភាក្សារវាងនាយករដ្ឋមន្ត្រីរបស់ប្រទេសអេត្យូពី លោក Abiy Ahmed និងប្រធានាធិបតីប្រទេសសូម៉ាលី លោក Hassan Sheikh Mohamud នៅទីក្រុង Addis Ababa រដ្ឋធានីប្រទេសអេត្យូពី កាលពីថ្ងៃទី ១៤ ដល់ថ្ងៃទី១៦ ខែកុម្ភៈ និងកិច្ចពិភាក្សាជាបន្តបន្ទាប់ រវាងមេបញ្ជាការកងទ័ពនៃប្រទេសជិតខាងទាំងពីរ នៅទីក្រុង Mogadishu រដ្ឋធានីប្រទេសសូម៉ាលី។

ប្រទេសអេត្យូពី គឺជាអ្នករួមចំណែកកងទ័ពដ៏សំខាន់ ដល់បេសកកម្មបណ្តោះអាសន្នរបស់សហភាពអាហ្រ្វិក នៅប្រទេសសូម៉ាលី (ATMIS) ដែលបានធ្វើប្រតិបត្តិការពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៤។ បេសកកម្ម ATMIS ត្រូវបានដាក់ជំនួសដោយបេសកកម្មគាំទ្រនិងស្ថិរភាពសហភាពអាហ្វ្រិក នៅប្រទេសសូម៉ាលី (AUSSOM) ចាប់តាំងពីខែមករា ឆ្នាំ២០២៥។

គណៈប្រតិភូដឹកនាំដោយ លោក Birhanu Jula នាយសេនាធិការនៃកងកម្លាំងការពារជាតិប្រទេសអេត្យូពី (ENDF) បានធ្វើទស្សនកិច្ចការងាររយៈពេលមួយថ្ងៃនៅប្រទេសសូម៉ាលី។ គណៈប្រតិភូអេត្យូពីបានពិភាក្សាជាមួយមន្ត្រីរបស់ប្រទេសសូម៉ាលី លើមធ្យោបាយពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងការប្រយុទ្ធប្រឆាំងក្រុមអាល់សាបាប និងការរក្សាសន្តិភាព សន្តិសុខ និងស្ថិរភាពនៅតំបន់ញកអាហ្វ្រិក។

សេចក្តីថ្លែងការណ៍រួមបាននិយាយថា មេបញ្ជាការកងទ័ពបានស្វាគមន៍ចំពោះការចាប់ផ្តើមនៃបេសកកម្មគាំទ្រ និងស្ថិរភាពសហភាពអាហ្វ្រិក នៅប្រទេសសូម៉ាលី (AUSSOM) និងបានលើកឡើងពីសារៈសំខាន់នៃការកសាងស្នារដៃដែលបានធ្វើឡើងដោយបេសកកម្មបណ្តោះអាសន្នរបស់សហភាពអាហ្រ្វិក នៅប្រទេសសូម៉ាលី (ATMIS)មុន របស់ខ្លួន។


អត្ថបទដែលទាក់ទង

EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1
ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm        1
ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម

2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm