ប្រធានអាជ្ញាធរព្រែកជីក៖ នាវាចំនួន ៤៧គ្រឿង បានប្តូរទិសទៅកាន់ព្រែកជីកស៊ុយអេ ចាប់តាំងពីខែកុម្ភៈ

2025/02/24 09:48:07 pm        103

លោក Osama Rabie ប្រធានអាជ្ញាធរព្រែកជីកស៊ុយអេ (SCA) បានប្រកាសកាលពីថ្ងៃអាទិត្យថា នាវាចំនួន ៤៧គ្រឿង បានផ្លាស់ប្តូរផ្លូវរបស់ពួកគេ ដើម្បីឆ្លងកាត់ព្រែកជីកស៊ុយអេ ជំនួសផ្លូវតាមឆ្នេរសមុទ្រ Cape of Good Hope ចាប់តាំងពីដើមខែកុម្ភៈ។

លោក Rabie បានធ្វើសេចក្តីប្រកាសនេះ ក្នុងអំឡុងពេលចូលរួម ក្នុងការបើកសន្និសិទដឹកជញ្ជូននិងទំនិញតាមសមុទ្រអន្តរជាតិប្រចាំឆ្នាំលើកទី១៤ ដែលបានធ្វើឡើងនៅទីក្រុង Alexandria ប្រទេសអេហ្ស៊ីប។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយអាជ្ញាធរព្រែកជីកស៊ុយអេ(SCA)។

លោកបានបញ្ជាក់ថា ការពិភាក្សាដែលកំពុងបន្តជាមួយក្រុមហ៊ុនដឹកជញ្ជូន រួមជាមួយនឹងសញ្ញាវិជ្ជមាននៃស្ថិរភាព នៅក្នុងតំបន់សមុទ្រក្រហម បានបណ្តាលឲ្យមាននាវាចំនួន ៤៧គ្រឿង បានផ្លាស់ប្តូរផ្លូវរបស់ពួកគេ ក្នុងខែនេះ ដើម្បីឆ្លងកាត់ព្រែកជីកស៊ុយអេ ជំនួសផ្លូវតាមឆ្នេរសមុទ្រ Cape of Good Hope។

លោក Rabie បានសម្តែងសុទិដ្ឋិនិយមថា ក្រុមហ៊ុនដឹកជញ្ជូនកាន់តែច្រើន នឹងបន្តប្រើប្រាស់ព្រែកជីក Suez ខណៈដែលស្ថិរភាពក្នុងតំបន់ នៅតែបន្ត។

លោកបានសង្កត់ធ្ងន់ថា វិបត្តិសមុទ្រក្រហម បានបង្ហាញពី «បញ្ហាប្រឈមសន្តិសុខដែលមិនធ្លាប់មានពីមុនមក» ដល់តំបន់នេះ ដែលជះឥទ្ធិពលអវិជ្ជមានដល់ស្ថិរភាព និងនិរន្តរភាពនៃខ្សែច្រវ៉ាក់ផ្គត់ផ្គង់ពិភពលោក។

ប្រាក់ចំណូលពីព្រែកជីកស៊ុយអេ បានជួបប្រទះនឹងការធ្លាក់ចុះជាង ៦០% ក្នុងឆ្នាំ ២០២៤ ស្មើនឹងប្រមាណ ៧ ពាន់លានដុល្លារអាមេរិក ដោយសារភាពតានតឹងនៅសមុទ្រក្រហម និងច្រកសមុទ្រ Bab al-Mandab។

ភាពតានតឹងបានកើតឡើងនៅសមុទ្រក្រហម បន្ទាប់ពីក្រុមហ៊ូទី នៅប្រទេសយេម៉ែន បានចាប់ផ្តើមវាយប្រហារលើនាវាដែលមានទំនាក់ទំនងជាមួយអ៊ីស្រាអែល នៅក្នុងខែតុលា ឆ្នាំ ២០២៣ ដើម្បីបង្ហាញពីសាមគ្គីភាពជាមួយតំបន់ហ្កាហ្សា ក្នុងអំឡុងពេលជម្លោះរវាងក្រុមហាម៉ាសនិងអ៊ីស្រាអែល។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        165
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        153
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm