អាមេរិករំពឹងថា កិច្ចព្រមព្រៀងរ៉ែជាមួយអ៊ុយក្រែន នឹងត្រូវបានចុះហត្ថលេខា នៅសប្តាហ៍នេះ

2025/02/24 10:46:43 pm        64

បេសកជនពិសេសរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump គឺលោក Steve Witkoff និងរដ្ឋមន្ត្រីក្រសួងរតនាគារ លោក Scott Bessent កាលពីថ្ងៃអាទិត្យ (ទី២៣ ខែកុម្ភៈ) បាននិយាយថា ពួកគេរំពឹងថា កិច្ចព្រមព្រៀងមួយនឹងត្រូវបានចុះហត្ថលេខាក្នុងសប្តាហ៍នេះ ស្តីពីលទ្ធភាពទទួលបានរបស់សហរដ្ឋអាមេរិក សម្រាប់ធនធានរ៉ែដ៏កម្ររបស់ប្រទេសអ៊ុយក្រែន។

នៅក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយ CNN State Of The Union ដោយសំដៅទៅលើការបដិសេធរបស់មេដឹកនាំអ៊ុយក្រែន ចំពោះសំណើដើមរបស់សហរដ្ឋអាមេរិក លោក Witkoff បាននិយាយថា៖ «ប្រធានាធិបតីអ៊ុតក្រែន លោក Volodymyr Zelensky បានបង្ហាញភាពអល់អែក ចំពោះការប្ដេជ្ញាចិត្តរបស់លោក សម្រាប់រឿងនេះ កាលពីសប្ដាហ៍កន្លងទៅ។លោក ប្រធានាធិបតី (Trump) បានផ្ញើសារទៅលោក។ ដូច្នេះ លោកមិនស្ទាក់ស្ទើរទៀតទេ»។

លោក Witkoff បានបន្ថែមថា៖ «លោក Zelensky បានដឹងច្បាស់ថា យើងបានធ្វើអ្វីៗច្រើនណាស់ (សម្រាប់អ៊ុយក្រែន) ហើយខ្ញុំគិតថា អ្នកនឹងឃើញវា (កិច្ចព្រមព្រៀង) ត្រូវបានចុះហត្ថលេខា នៅសប្តាហ៍នេះ»។

គួរបញ្ជាក់ថា លោក Zelensky បានច្រានចោលនូវសំណើររបស់សហរដ្ឋអាមេរិក ដើម្បីទទួលបានធនធានរ៉ែ ក្នុងតម្លៃ ៥០០ពាន់លានដុល្លារ ពីអ៊ុយក្រែន ដែលជាសំណងឲ្យទៅទីក្រុងវ៉ាស៊ីនតោន សម្រាប់ជំនួយ ក្នុងសម័យសង្គ្រាម ដោយនិយាយថា សហរដ្ឋអាមេរិកមិនបានផ្គត់ផ្គង់រហូតដល់ចំនួននោះទេ៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        37
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        46
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        46

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm