នាយករដ្ឋមន្ត្រីកាណាដា ទាមទារការធានាសន្តិសុខសម្រាប់អ៊ុយក្រែន ក្នុងការសន្ទនាតាមទូរស័ព្ទ ជាមួយលោក Trump

2025/02/24 11:45:11 pm        71

សារព័ត៌មានThe Globe and Mail បានរាយការណ៍ដោយដកស្រង់ប្រភពមួយថា នាយករដ្ឋមន្ត្រីកាណាដា លោក ចាស្ទីន ទ្រូដូ (Justine Trudeau) បានសន្ទនាតាមទូរស័ព្ទ ជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានគូសបញ្ជាក់ពីតម្រូវការ ក្នុងការរួមបញ្ចូលការធានាសន្តិសុខសម្រាប់អ៊ុយក្រែន នៅក្នុងកិច្ចព្រមព្រៀងសន្តិភាពណាមួយ ជាមួយរុស្ស៊ី។

យោងតាមប្រភពដដែល លោកនាយករដ្ឋមន្ត្រីកាណាដា បានសង្កត់ធ្ងន់ថា មនុស្សគ្រប់គ្នាចង់ឲ្យជម្លោះនេះត្រូវបញ្ចប់ ប៉ុន្តែវាចាំបាច់ ដើម្បីធ្វើឲ្យប្រាកដថា៖«កិច្ចព្រមព្រៀងសន្តិភាពណាមួយសម្រាប់អ៊ុយក្រែន ផ្តល់នូវការធានាសន្តិសុខ និងរារាំងរុស្ស៊ីពីការប្រើប្រាស់កម្លាំងយោធា ដើម្បីពង្រីកទឹកដីរបស់ខ្លួនបន្ថែមទៀត»។ កាសែតThe Globe and Mail កត់សម្គាល់ថា៖«ប្រភពបាននិយាយថា លោកប្រធានាធិបតីសហរដ្ឋអាមេរិក មិនយល់ស្របនឹងការលើកឡើងរបស់លោក ទ្រូដូ ប៉ុន្តែលោកក៏មិនបានប្រឆាំងនឹងពួកគេដែរ។

លោក ទ្រូដូ និងលោក ត្រាំ បានធ្វើការសន្ទនាតាមទូរស័ព្ទ កាលពីថ្ងៃទី ២២ ខែកុម្ភៈ។ ពួកគេបានពិភាក្សាគ្នាអំពីស្ថានភាព និងអ៊ុយក្រែន ខណៈដែលលោកនាយករដ្ឋមន្ត្រីកាណាដា ក៏បានពន្យល់ប្រាប់មេដឹកនាំសហរដ្ឋអាមេរិករូបនេះ អំពីការរីកចម្រើនដែលទីក្រុង Ottawa សម្រេចបាន ក្នុងការដោះស្រាយបញ្ហា    នៅតាមព្រំដែន រវាងប្រទេសទាំងពីរ។ យោងតាមសេតវិមាន មេដឹកនាំទាំងពីរ បាននិយាយថា ពួកគេរំពឹងថា ដំណោះស្រាយមួយ នឹងត្រូវបានរកឃើញ ចំពោះជម្លោះអ៊ុយក្រែន។

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានពិភាក្សាអំពីលទ្ធភាពនៃការដោះស្រាយស្ថានការណ៍ នៅអ៊ុយក្រែន នៅក្នុងការសន្ទនាតាមទូរស័ព្ទ ជាមួយលោក Trump កាលពីថ្ងៃទី ១២ ខែកុម្ភៈ។ យោងតាមវិមានក្រឹមឡាំង មេដឹកនាំសហរដ្ឋអាមេរិក បានអំពាវនាវឲ្យបញ្ចប់សកម្មភាពយោធា ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន និងដោះស្រាយបញ្ហាតាមរយៈមធ្យោបាយសន្តិវិធី។ លោក ពូទីន បានគូសបញ្ជាក់ពីតម្រូវការក្នុងការលុបបំបាត់មូលហេតុឫសគល់នៃជម្លោះនេះ។ លោកក៏បានយល់ស្របជាមួយប្រធានាធិបតីអាមេរិកថា ដំណោះស្រាយរយៈពេលវែង អាចសម្រេចបានតាមរយៈការចរចាសន្តិភាព។

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm