ពលរដ្ឋក្រីក្រពិការភាព នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ទទួលបានផ្ទះសប្បុរសធម៌ ពីសាខាកាកបាទក្រហមកម្ពុជាខេត្ត

2025/02/24 11:50:37 pm        480

បន្ទាយមានជ័យ៖ ផ្ទះសប្បុរសធម៌របស់សាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យលើកទី១៨ ត្រូវបានប្រគល់ជូនអ្នកស្រី ឯក សារ៉ូ អាយុ ៥៣ឆ្នាំ គ្រួសារពិការក្រីក្រ រស់នៅភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្រោមមធិបតីភាពឯកឧត្តម អុំ រាត្រី ប្រធានគណកម្មាធិការសាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ កាលពីថ្ងៃអាទិត្យទី២៣ ខែកុម្ភៈ ឆ្នាំ ២០១៥នេះ។

លោក ធូ សុីភ័ណ្ឌ នាយកប្រតិបត្តិសាខាកាកបាទក្រហមខេត្ត បានឱ្យដឹងថា ក្រុមប្រតិបត្តិសាខាបាន​សហការជាមួយអនុសាខាក្រុង​ អាជ្ញាធរមូលដ្ឋាន ​បានចុះប៉ាន់ប្រមាណ តម្រូវការ របស់គ្រួសារ​អ្នកស្រី ឯក សារ៉ូ អាយុ ៥៣ឆ្នាំ ជាលទ្ធផលគ្រួសារនេះរស់នៅក្នុងសភាពក្រីក្រនិងពិការ មាន​មុខរបរដើររើសអេតចាយ​ ហើយរស់នៅម្នាក់ឯងប៉ុណ្ណោះ ​ដោយពិនិត្យឃើញពីការលំបាកក្រីក្រ និងពិការផងនោះ​ សាខាកាកបាទក្រហមកម្ពុជាខេត្ត បានសម្រេចផ្ដើមធ្វើការសាងសង់ផ្ទះថ្មីមួយខ្នង ទំហំទទឹង ៤ម៉ែត្រ ​បណ្ដោយ ៦ម៉ែត្រ កម្ពស់ ៣ម៉ែត្រ ​សង់ពីដែកប្រក់ស័ង្កសី ជញ្ជាំង​ស័ង្កសី បាតចាក់ស៊ីម៉ង់ត៍ និងបង្គន់អនាម័យ១ ក្នុងនោះ​បានចំណាយ​សរុបអស់ថវិកា​ចំនួន ២,១៧៤ ដុល្លារ​សហរដ្ឋអាមេរិក។

ជាមួយគ្នានោះដែរឯកឧត្តម អ៊ុំ រាត្រី ប្រធានគណៈកម្មាធិការ​ សាខាកាកបាទក្រហមកម្ពុជាខេត្ត បានមានប្រសាសន៍ថា ​កាកបាទក្រហមកម្ពុជា គឺជាស្ថាប័នមនុស្សធម៌​ ធំជាង​គេនៅព្រះរាជា​ណា​ចក្រកម្ពុជា ហើយការអនុវត្តគម្រោងសង់ផ្ទះ ​ជូនគ្រួសារក្រីក្រខ្វះជម្រកស្នាក់នៅ នេះពិតជា​បានលើកកម្ពស់និងគុណតម្លៃមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមាន​សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធានដឹកនាំប្រកបដោយគុណធម៌មនុស្សធម៌។

ឯកឧត្តម បានបន្តថា ការផ្ដល់ផ្ទះមនុស្សធម៌ ឬក៏ផ្ដល់អំណោយ​មនុស្សធម៌ផ្សេងៗ ដល់បងប្អូន​ងាយ​រងគ្រោះ ក្រីក្រចាស់ជរាគ្មាន​ទីពឹងនោះ ថវិកា​ សម្ភារៈ ​បានមកពីការ​បរិច្ចាគ​ពីសំណាក់ឯកឧត្តម លោកជំទាវ​ លោកឧកញ៉ា អស់លោក លោកស្រី ព្រះសង្ឃ មន្ត្រីរាជការ ​និង​កងកម្លាំង​ប្រដាប់អាវុធ សប្បុរសជននានា ​ជារៀងរាល់ឆ្នាំតែងតែផ្ដល់ជូនតាមរយៈសាខាកាក​បាទក្រហមខេត្ត ហើយ​សាខាកាកបាទក្រហមខេត្ត ​និងផ្ដល់ជូន​បងប្អូន​ប្រជាពលរដ្ឋឲ្យចំគោលដៅ ​មិនប្រកាន់ពូជសាសន៍ ឬនិន្នាការនយោបាយអ្វីនោះឡើយ។

ក្រោយពីប្រគល់ផ្ទះក្រុមការងារក៏បានផ្ដល់នូវ ​សម្ភារៈអំណោយបន្ថែមជូនដល់អ្នកស្រី ឯក សារ៉ូ រួមមានអង្ក ៥០គីឡូក្រាម ត្រីខ ១យួរ មុីជាតិ ១កេស ទឹកត្រី មុង ភួយ សារុង ក្រមា ​ទឹកសុទ្ធ ធុងទឹក ៦០លីត្រមួយ ឆ្នាំង ចាន ស្លាបព្រា ​កន្ទេលជ័រ​ និងថវិកាមួយចំនួន ។ ដោយឡែក​ប្រជាពលរដ្ឋ ខ្វះខាតចំនួន ១០ គ្រួសារទៀតទទួលបានពីព្រះមន្ត្រីសង្ឃក្នុងក្រុងប៉ោយប៉ែត ម្នាក់ៗ​ទទួលបាន អង្ករ ២០គីឡូក្រាម ឃិត ១កញ្ចប់ ទឹកសុទ្ធ ២យួរ ថវិកា ៣ម៉ឺនរៀល និងអ្នកស្រី ឯក សារ៉ូ ទទួលបានថវិកាបន្ថែមពីព្រះមន្ត្រីសង្ឃចំនួន ៦០ម៉ឺនរៀលផងដែរ៕ 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm