ត្បូងឃ្មុំ៖ ដើម្បីជាលើកទឹកចិត្តចំពោះគ្រួសារអតីតយុទ្ធជន ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញចុះសួរសុខទុក្ខបងប្អូន ប្រជាពលរដ្ឋដែលរស់នៅផ្ទះអតីតយុទ្ធជន ព្រមទាំងទីតាំងតំបន់ដីប្រើប្រាស់ច្រើនយ៉ាង ស្ថិតនៅឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ។
ជាមួយការចុះសួរសុខទុកនេះ ឯកឧត្តម ប៉ែន កុសល្យ បានមានប្រសាសន៍លើកទឹកចិត្តដល់គ្រួសារអតីតយុទ្ធជនទាំងអស់ ត្រូវខិតខំថែទាំផ្ទះ និងដីឱ្យបានល្អ ដើម្បីរក្សាបាននូវការរស់នៅល្អ និងជីវភាពប្រសើរជាងមុនតាមរយៈការដាំដុះ និងចិញ្ចឹមសត្វ ដើម្បីទទួលបានចំណូលប្រចាំថ្ងៃសម្រាប់ទ្រទ្រង់ជីវភាពគ្រួសារ ។







