ក្រុមសកម្មជន និងជនជាតិអ៊ុយក្រែននៅទីក្រុងតៃប៉ិ នាំគ្នារំឭកខួប ៣ឆ្នាំនៃសង្រ្គាមអ៊ុយក្រែន

2025/02/25 12:13:52 am        112

កាលពីថ្ងៃអាទិត្យម្សិលមិញ ជនជាតិអ៊ុយក្រែន និងក្រុមសកម្មជន បានជួបជុំគ្នានៅក្នុងទីក្រុងតៃប៉ិ កោះតៃវ៉ាន់ ស្ថិតនៅក្រៅអគារការិយាល័យតំណាងរុស្ស៊ី រយៈពេល ១ថ្ងៃមុនខួប ៣ឆ្នាំនៃការវាយប្រហាររបស់ទីក្រុងម៉ូស្គូលើប្រទេសអ៊ុយក្រែន ។

ក្រុមបាតុករនាំគ្នាកាន់បដាសរសេរពា្យ “ឈរខាងពួកយើង ប្រយុទ្ធដើម្បីសេរីភាព” និងពាក្យ “អ៊ុយក្រែនមិនមែនជាទំនិញ” ហើយពួកគេនាំគ្នាស្រែកពាក្យស្លោកជាភាសាអ៊ុយក្រែន ពេលពួកគេដង្ហែរក្បួនដោយស្ងៀមស្ងាត់រយៈពេល ១ម៉ោង ។

បាតុករតៃវ៉ាន់ម្នាក់ និយាយថា បើប្រៀបធៀបស្ថានភាពរបស់កោះតៃវ៉ាន់ជាមួយអ្វីដែលកំពុងកើតឡើងនៅអ៊ុយក្រែន គាត់គ្មានជំនឿចិត្តថា សហរដ្ឋអាមេរិកស្ថិតក្រោមការដឹកនាំរបស់លោកប្រធានាធិបតី Donald Trumpនឹងផ្តល់ការការពារដល់កោះតៃវ៉ាន់នោះឡើយ បើសិនជាសង្រ្គាមផ្ទុះឡើងនៅលើកោះស្វ័យគ្រប់គ្រងមួយនេះ ។

ប្រភពព័ត៌មានចំនួន ៣បាននិយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា នៅថ្ងៃចន្ទនេះ ក្រុមប្រទេសមានឧស្សាហកម្មរីកលូតលាស់ G7គ្រោងនឹងផ្អាកការប្រជុំ នៅខួបលើកទី ៣នៃង្រ្គាមអ៊ុយក្រែន ប៉ុន្តែមកទល់នឹងពេលនេះ សហរដ្ឋអាមេរិកជំទាស់ប្រើភាសា “ការឈ្លានពានរបស់រុស្ស៊ី” ។

សេចក្តីថ្លែងការណ៍ចេញដោយរដ្ឋមន្រ្តី G7 កាលពីសប្តាហ៍មុន ក៏ពុំមានការអះអាងពីការឈ្លានពានរបស់រុស្ស៊ីដូចគ្នា ប៉ុន្តែពួកគេពិតជាបានសំដោះលើ “សង្រ្គាមងើបមុខលែងរួចរបស់រុស្ស៊ីនៅអ៊ុយក្រែន” ។

ខួប ៣ឆ្នាំនៃសង្រ្គាមអ៊ុយក្រែននេះដែរ គាប់ជួននឹងជម្លោះពាក្យសម្តីរវាងប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy និងប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ដែលបានចាត់ទុកលោក Zelenskiy ថាជាជនផ្តាច់ការ ។

លោក Trump ព្យាយាមបញ្ចប់ឲ្យបានឆាប់សង្រ្គាមនៅអ៊ុយក្រែន និងបានបញ្ជូនក្រុមមន្រ្តីជាន់ខ្ពស់ទៅចូលរួមកិច្ចប្រជុំជាមួយក្រុមមន្រ្តីរុស្ស៊ីកាលពីសប្តាហ៍មុន នៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត ដោយគ្មានការជាប់ពាក់ព័ន្ធពីទីក្រុងគីវ ៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm