ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បាននិយាយកាលពីព្រឹកថ្ងៃអាទិត្យថា ការឈានដល់តម្រូវការទាហានប្រយុទ្ធនៅអ៊ុយក្រែន និងការពង្រឹងកងកម្លាំងប្រដាប់អាវុធ គឺជាអាទិភាពយុទ្ធសាស្រ្តដ៏សំខាន់របស់រុស្ស៊ី ។
លោក Putinនិយាយនៅក្នុងវីដេអូបង្ហោះលើបណ្តាញព័ត៌មានសង្គម Telegramរបស់វិមានក្រឹមឡាំងថា នៅថ្ងៃនេះ ក្នុងបរិបទផ្លាស់ប្តូរយ៉ាងឆាប់រហ័សនៅលើពិភពលោក អាទិភាពយុទ្ធសាស្រ្តរបស់ពួកយើងក្នុងការពង្រឹង និងការអភិវឌ្ឍកងកម្លាំងប្រដាប់អាវុធ នៅតែមិនផ្លាស់ប្តូរដដែល ។
លោកបន្តថា ពួកយើងនឹងបន្តធ្វើឲ្យល្អប្រសើរឡើងសមត្ថភាពប្រយុទ្ធរបស់កងទ័ពជើងគោក និងកងទ័ពជើងទឹក ហើយការត្រៀមខ្លួនប្រយុទ្ធរបស់ពួកគេ គឺជាសមាសធាតុសំខាន់ក្នុងការធានាដល់សន្តិសុខរុស្ស៊ី ការធានាអធិបតេយ្យភាពរបស់ពួកយើង ទាំងនៅពេលបច្ចុប្បន្ន និងនៅពេលអនាគត ហើយនិងការអភិវឌ្ឍប្រកបដោយវឌ្ឍនភាពរបស់ពួកគេ ។
សារមួយនេះ គឺជាការប្រារព្ធទិវាអ្នកការពារ និងមាតុភូមិប្រចាំឆ្នាំរបស់រុស្ស៊ី ដែលអបអរសាទរកងកម្លាំងប្រដាប់អាវុធរបស់ទីក្រុងម៉ូស្គូ ៕