ទីភ្នាក់ងារព័ត៌មានរដ្ឋ TASS បានរាយការណ៍ថា ប្រទេសរុស្ស៊ីនៅថ្ងៃចន្ទនេះ បានទាមទារឲ្យបារាំងបើកការស៊ើបអង្កេតពេញលេញ ទៅលើការផ្ទុះនៅស្ថានកុងស៊ុលរបស់ខ្លួន នៅទីក្រុង Marseille ដែលខ្លួនបាននិយាយថា មើលទៅដូចជាអំពើភេរវកម្ម។
ពុំមានការបញ្ជាក់ពីអ្នករងរបួសណាមួយឡើយ ហើយក៏មិនមានព័ត៌មានភ្លាមៗអំពីទំហំនៃការខូចខាត ដែរ។
សារព័ត៌មាន TASS បានដកស្រង់សម្តីអ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីអ្នកស្រី Maria Zakharova ថា៖«ការផ្ទុះនៅលើទឹកដីនៃអគ្គកុងស៊ុលរុស្ស៊ី នៅទីក្រុង Marseille មានចំណុចសំខាន់នៃការវាយប្រហារ ភេរវកម្ម»។
"យើងទាមទារ (ពីប្រទេសបារាំង) នូវវិធានការពេញលេញ និងឆាប់រហ័ស ក្នុងការស៊ើបអង្កេត ក៏ដូចជាចំណាត់ការ ដើម្បីពង្រឹងសន្តិសុខនៃបេសកកម្មបរទេសរបស់រុស្ស៊ី។
ឧប្បត្តិហេតុនៅក្នុងទីក្រុងភាគខាងត្បូងនៃប្រទេសបារាំង បានកើតឡើង ក្នុងខួបលើកទី ៣ នៃសង្គ្រាម រុស្ស៊ី - អ៊ុយក្រែន។
ប្រព័ន្ធផ្សព្វផ្សាយបារាំង បានរាយការណ៍មុននេះថា ការផ្ទុះមួយ ត្រូវបានឮនៅជិតស្ថានកុងស៊ុល ហើយក្រុមអ្នកពន្លត់អគ្គិភ័យ គឺនៅកន្លែងនោះ។