អាជ្ញាធរខេត្តស្ទឹងត្រែង ចុះត្រួតពិនិត្យការសាសង់ផ្លូវបេតុងចំនួន២ខ្សែ ក្នុងស្រុកថាឡាបរិវ៉ាត់

2021/11/21 08:00:43 pm        708

ស្ទឹងត្រែង ៖ នៅថ្ងៃម្សិលមិញនេះ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង បានដឹកនាំក្រុមការងារបច្ចេកទេស ចុះត្រួតពិនិត្យការដ្ឋានស្ថាបនាផ្លូវបេតុងប្រវែង៦គីឡូនឹង៣០ម៉ែត្រ ទទឹង៥ម៉ែត្រ លូមូលចំនួន ១៦កន្លែង លូប្រអប់ចំនួន២កន្លែង នឹងស្ពានធំៗចំនួន២កន្លែង (ទី១ ស្ពានអូរត្រែលប្រវែង៩០ម៉ែត្រ និងទី២ ស្ពានកាំងតេជោប្រវែង ៣០ម៉ែត្រ) ក្រោមគម្រោងគ្រប់គ្រងគ្រោះមហន្តរាយនៅកម្ពុជា និងអាស៊ីអាគ្នេយ៍។

ក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្ត បានបន្តពិនិត្យការងារសាងសង់ផ្លូវបេតុងចំនួន ១ខ្សែទៀត​ប្រវែងសរុប ៣៩៨ម៉ែត្រ ទទឹង៦ម៉ែត្រ និងការងារជួសជុលផ្លូវក្រាលគ្រួសក្រហមប្រវែង ១,០០០ ម៉ែត្រ និងទទឹង៦ (ថវិកាមូលនិធិស្រុកនិងឃុំ) ផ្លូវខាងលើនេះ តភ្ជាប់ពីត្រើយម្ខាងនៃស្ពាន​មិត្តភាពកម្ពុជា-ចិនមេគង្គ តាមបណ្តោយទន្លេមេគង្គ ស្ថិតនៅចំណុច ភូមិអូរត្រែល ឃុំថាឡាបរិវ៉ាត់ ស្រុកថាឡាបរិវ៉ាត់ ឆ្ពោះទៅកាន់ ទីរួមស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។

ឯកឧត្តម ស្វាយ សំអ៊ាង បានមានប្រសាសន៍ថា សមិទ្ធផល​សំខាន់ៗ​ខាង​លើនេះ​ជា​អំណោយ​ដ៏ថ្លៃថ្លា​របស់រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ផ្តល់​ជូន​ដល់​ប្រជាពលរដ្ឋ តាមរយៈមន្ទីរអភិវឌ្ឍន៍ជនបទ និងរដ្ឋបាលខេត្ត ដើម្បីបង្កលក្ខណៈងាយស្រួលកាន់​តែច្រើនសម្រាប់ប្រជាពលរដ្ឋមូលដ្ឋានធ្វើដំណើរដោយសុវត្ថភាព។

ក្នុងឱកាសនោះឯកឧត្តម អភិបាលខេត្ត បានណែនាំដល់ក្រុមការងារស្ថាបនាផ្លូវត្រូវខិតខំ​ប្រឹងប្រែង​ក្នុង​ការស្ថាបនាឲ្យបានលឿន និងស្របទៅ​តាមបទដ្ឋាន​បច្ចេកទេស​ត្រឹមត្រូវ ដើម្បីធានា​ដល់ការ​ប្រើប្រាស់​ប្រកប​ដោយគុណភាពខ្ពស់ ​និងតាមស្តង់ដារ ​បទដ្ឋាននឹង សំណូមពរដល់​ប្រជាពលរដ្ឋ​ដែលរស់នៅតាមបណ្ដោយផ្លូវនេះ ត្រូវចេះថែរក្សា ដើម្បីឲ្យផ្លូវមួយនេះបានគង់វង្ស និង​បង្ក​លក្ខណៈងាយ​ស្រួល​ក្នុងការធ្វើដំណើរ ​បានយូរអង្វែង​ និងសូមចូលរួមអនុវត្ត ៣កុំ ៣ការពារ ទាំងអស់គ្នា ដើម្បីទប់ស្កាត់ និងការពារនៅការឆ្លងជំងឺកូវីដ៕

អត្ថបទ ៖ មាស ផ​ល្លា

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm