លោក Trump៖ លោក Putin ទទួលយកគំនិតនៃកងរក្សាសន្តិភាព ជាផ្នែកនៃកិច្ចព្រមព្រៀងអ៊ុយក្រែន

2025/02/25 04:22:03 pm        347

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បាននិយាយកាលពីថ្ងៃចន្ទ ទី២៤ ខែកុម្ភៈ ថា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានទទួលយកគំនិតរបស់សហភាពអឺរ៉ុបក្នុងការបញ្ជូនកងរក្សាសន្តិភាពទៅកាន់ប្រទេសអ៊ុយក្រែន ជាផ្នែកនៃកិច្ចព្រមព្រៀងបទឈប់បាញ់ ហើយប្រធានាធិបតីបារាំង លោក Emmanuel Macron បាននិយាយថា សហភាពអឺរ៉ុបត្រៀមខ្លួនជាស្រេចដើម្បីជួយ។

លោក Trump និង លោក Macron បានគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងដើម្បីចរចាបញ្ចប់សង្រ្គាមអ៊ុយក្រែន នៅក្នុងកិច្ចពិភាក្សា នៅការិយាល័យ Oval Office បន្ទាប់ពីបានចូលរួមក្នុងសន្និសីទតាមវីដេអូ ជាមួយមេដឹកនាំ ប្រទេស G7 ផ្សេងទៀត ដើម្បីប្រារព្ធខួប៣ឆ្នាំ នៃការចាប់ផ្តើមសង្រ្គាមនៅអ៊ុយក្រែន។

លោក Trump បាននិយាយអំពីការទទួលយកកងកម្លាំងរក្សាសន្តិភាពរបស់លោក Putin ថា «ពិតណាស់ លោក Putin នឹងទទួលយករឿងនេះ»។ «ខ្ញុំបានសួរសំនួរនេះយ៉ាងច្បាស់លាស់ដល់លោក Putin។ លោកពុំមានបញ្ហាក្នុងរឿងនេះទេ»។

លោក Macron ជាមេដឹកនាំអឺរ៉ុបដំបូងគេ ដែលបានទៅជួបលោក Trump ចាប់តាំងពីលោកឡើងកាន់តំណែងជាថ្មីកាលពីខែមុន បាននិយាយថា អឺរ៉ុបមានតួនាទីក្នុងការផ្តល់ការធានាសន្តិសុខ។ ជាដំបូង បទឈប់បាញ់ត្រូវតែបានចរចា ហើយក្រោយមក កិច្ចព្រមព្រៀងសន្តិភាពដែលគាំទ្រដោយការធានាបានសន្តិសុខ។

លោក Trump បាននិយាយថា សហរដ្ឋអាមេរិក «ជិតឈានដល់» កិច្ចព្រមព្រៀងរ៉ែ ជាមួយអ៊ុយក្រែន ហើយលោកអាចនឹងជួបជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy នៅចុងសប្តាហ៍នេះ ឬសប្តាហ៍ក្រោយ ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        122
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        114
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm