ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតសាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ

2025/02/25 04:39:55 pm        383

សៀមរាប៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ប្រគល់សញ្ញាបត្រជូនដល់និស្សិតសាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ នៅសណ្ឋាគារសុខាសៀមរាប។

ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានខ្លឹមសារដូចខាងក្រោម៖

-សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា ភ្ញៀវទេសចរសព្វថ្ងៃអញ្ជើញទៅទស្សនានៅផាប់ស្រ្ទីត និងអង្គរខេត្តសៀមរាប យ៉ាងច្រើនកុះករ ខណៈកំណើនភ្ញៀទេសចរណ៍ មានការកើនឡើងនេះ ដោយសារកម្ពុជាមាននូវសុខសន្តិភាព។

-សម្ដេចធិបតី នាយករដ្ឋមន្រ្ដី វាយតម្លៃខ្ពស់ចំពោះក្រសួងអប់រំ យុវជន និងកីឡា លើការធ្វើកំណែទម្រង់ការសិក្សារបស់សិស្សគ្រប់កម្រិតថ្នាក់ឱ្យទទួលបានការសិក្សាល្អ អាចប្រកួតប្រជែងនៅក្នុងតំបន់ ជាធនធានសម្រាប់ប្រទេសជាតិ និងអបអរសាទរដល់និស្សិតជ័យលាភី នៃសាកលវិទ្យាល័យ Southwest Asia ដែលបញ្ចប់ការសិក្សា និងទទួលសញ្ញាបត្រនៅថ្ងៃនេះ។

-សម្ដេចធិបតីនាយករដ្ឋមន្រ្ដី បញ្ជាក់ថា ការប្រើប្រាស់បច្ចេកវិទ្យា លទ្ធភាពនៃការប្រើប្រាស់បច្ចេកវិទ្យា គឺអាចធ្វើទៅបាននូវគ្រប់វិស័យទាំងអស់មិនមែនតែវិស័យអប់រំនោះទេ ដូចជាការធ្វើបច្ចុប្បន្នភាពព្រះត្រៃបិដក ឬព្រះធម៌ទៅក្នុងឌីជីថលជាដើម។ ក្រៅពីនេះយើងអាចប្រើទៅលើវិស័យទេសចរណ៍សម្រាប់ការកក់សំបុត្រ កក់សណ្ឋាគារជាដើម ដូចជា e-Visa និង e-Arrival។ ចំណែកការទិញដូរនៅលើទីផ្សារគឺបានកែប្រែមកប្រើប្រព័ន្ធ QR Code ជាដើម។

-សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ជំរុញដល់ពលរដ្ឋ ជាពិសេសមន្ត្រីត្រូវចេះប្រើប្រាស់ប្រព័ន្ធឌីជីថលឱ្យបានគ្រប់ៗគ្នា។

-សម្ដេចធិបតីនាយករដ្ឋមន្រ្ដី៖ ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា ឌីជីថល គឺពាក់ព័ន្ធជាមួយជីវិតយើងគ្រប់គ្នា ដូច្នេះហើយរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ពស់លើការពង្រឹងសមត្ថភាពធនធានមនុស្សរបស់កម្ពុជាដែលជាអាទិភាពទីមួយ នៃគោលនយោបាយរបស់រាជរដ្ឋាភិបាល។

-សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៖ នៅបុរាណសម័យជាពិសេសអំឡុងសម័យ កាលអង្គរ កម្ពុជាមានការរីកចម្រើនខ្លាំងក្នុងរយៈពេលជាង ៦០០ ឆ្នាំ គឺដោយសារប្រព័ន្ធអប់រំយើង ខ្លាំង។

-សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្តាំ និងចោទសួរទៅក្រុមមួយចំនួន ដែលតែងតែសម្តែងការព្រួយបារម្ភ ចំពោះការបាត់បង់ប្រទេសជាតិនោះថា តើនឹងបាត់ទៅណា?ខណៈប្រជាជនកម្ពុជា ពីមុនមានមិនដល់១០លាននាក់ផង តែមកដល់សព្វថ្ងៃគឺមានរហូតដល់ ១៧លាននាក់នោះ។

-សម្ដេចធិបតី នាយករដ្ឋមន្រ្ដី៖ យុវជនបច្ចុប្បន្នមានឱកាសច្រើនក្នុងការសិក្សារៀនសូត្រ បើប្រៀបធៀបទៅសម័យមុនដែលកម្ពុជាទើបងើបពីសង្គ្រាម។ ដូច្នេះសូមកុំឱ្យការភ័យខ្លាចតាមរយៈទទួលបានព័ត៌មានមិនពិតណាមួយធ្វើឱ្យបាត់បង់ឱកាសក្នុងការសិក្សារៀនសូត្រ។ ប៉ុន្ដែបែរមកចាប់យកការភ័យខ្លាចជាកម្លាំងចិត្ត និងមានមោទនភាពចំពោះខ្លួនឯងដែលកើតជាកូនខ្មែរហើយខិតខំសិក្សារៀនសូត្រមិនឱ្យចាញ់ប្រទេសដទៃឡើយ។

-សម្តេចធិបតីនាយករដ្ឋមន្រ្តី បានអំពាវនាវដល់គ្រប់ភាគីទាំងអស់ មិនថាវិស័យរដ្ឋ ឬឯកជន គប្បីរួមគ្នាលើកកម្ពស់វិស័យអប់រំនៅកម្ពុជា ឲ្យកាន់តែខ្លាំងក្លាបន្ថែមទៀត។

-សម្ដេចធិបតីនាយករដ្ឋមន្រ្ដី៖ បានថ្លែងអំណរគុណគ្រូបង្រៀន បុគ្គលិកសិក្សា និងឪពុកម្ដាយ អ្នកអាណាព្យាបាលទាំងអស់ ដែលបានគាំទ្រដល់កូនចៅឱ្យបានបន្តការសិក្សាតាំងពីថ្នាក់តូចរហូតដល់បញ្ចប់ថ្នាក់ឧត្តមសិក្សា។

-សម្ដេចធិបតី កោតសរសើរដល់សិស្ស-និស្សិតដែលបានខិតខំសិក្សាផង ធ្វើការផង ក្នុងពេលតែមួយ ដើម្បីទទួលបានថវិកាបង់ថ្លៃសាលា និងផ្គត់ផ្គង់ខ្លួនឯង ដែលនេះបង្ហាញពីការតស៊ូ ម្ចាស់ការលើខ្លួនឯងរបស់យុវជន និងជាមោទនភាពសម្រាប់ប្រជាជាតិកម្ពុជា។

-សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៖ សុខសន្តិភាព ការរីកចម្រើន និងជីវភាពពលរដ្ឋ កាន់តែប្រសើរបានជួយដល់ពលរដ្ឋជាច្រើនសម្រេចបាននូវក្ដីស្រមៃរបស់ខ្លួន ជាពិសេសការបន្តការ សិក្សាដើម្បីទទួលបានសញ្ញាបត្រនានាដែលចង់បាន។

-សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បញ្ជាក់ថា ដោយសារកត្តាសុខសន្ដិភាព កម្ពុជាបានរៀបចំព្រឹត្តិការណ៍ធំៗជាច្រើនទាក់ទាញទេសចរមកទស្សនាកម្ពុជា ហើយបើកម្ពុជាមានសង្គ្រាមមិនមានទេសចរណាមកលេងកម្ពុជាឡើយ។

-សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បញ្ជាក់ថា កត្តាសន្ដិសុខនេះ គឺសំខាន់ណាស់ ដូច្នេះត្រូវថែរក្សាឱ្យបានល្អ ជាពិសេសតំបន់ទេសចរណ៍នានានៅទូទាំងប្រទេសកម្ពុជា ដើម្បីផ្ដល់សុវត្ថិភាពដល់ទេសចរដែលមកលេងកម្សាន្តសប្បាយនៅប្រទេសកម្ពុជា។ នេះហើយជាកត្តាសំខាន់ ដែលត្រូវរួមគ្នាថែរក្សា និងធ្វើឱ្យបាន។

-សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៖ ខ្លាចបាត់ប្រទេស យើងត្រូវពង្រឹងខ្លួនឯង ពង្រឹងសមត្ថភាពខ្លួនឯង ពង្រឹងជាតិរបស់យើងទាំងអស់គ្នា។

-សម្ដេចធិបតី នាយករដ្ឋមន្រ្ដី ផ្ដល់អនុសាសន៍ដល់និស្សិត ក្នុងការប្រកបការងារ គឺតម្រូវការដែលយើងជួប និងបទពិសោធន៍ដែលយើងជួប គឺទាមទារឱ្យយើងដោះស្រាយ។ ដូច្នេះទន្ទឹមនឹងការកសាងសមត្ថភាព គឺត្រូវមានផ្នត់គំនិតវិជ្ជមាន ដើម្បីឈានទៅទទួលបានជោគជ័យ ជាពិសេសនៅក្នុងការងារត្រូវប្រកាន់ទស្សនវិជ្ជមាន នឹងព្យាយាមដោះស្រាយបញ្ហាដែលយើងជួបប្រទះ។

-សម្ដេចធិបតីនាយករដ្ឋមន្រ្ដី៖ វិធីសាស្រ្ដការងាររបស់សម្ដេច គឺដាក់ទិសដៅវិជ្ជមានហើយព្យាយាមដោះស្រាយ គ្រប់ការងារទាំងអស់ គឺធ្វើគ្រប់ពេល។

-សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៖ ទន្ទឹមនឹងការកសាងសមត្ថភាពផ្ទាល់ខ្លួន យើងត្រូវពង្រឹងផ្នត់គំនិតវិជ្ជមានរបស់យើងជានិច្ច ដើម្បីចូលរួមអភិវឌ្ឍសង្គមជាតិរបស់យើង។

-សម្ដេចធិបតីនាយករដ្ឋមន្រ្ដី បញ្ជាក់ថា នៅពេលសម្ដេច ប្រគល់ការងារដល់មន្រ្ដី សម្ដេចបានដាក់គោលការណ៍ឱ្យធ្វើ គឺធ្វើឱ្យលឿន ធ្វើឱ្យលះ បើស្ទះ សុំគោលការណ៍។

-សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៖ វិធីសាស្ត្រធ្វើការត្រូវធ្វើឱ្យលឿន និងយកអ្វី ដែលសំខាន់មកធ្វើមុន(អាទិភាវូបនីយកម្ម), ទី២ ត្រូវធ្វើឱ្យលះ ដោយត្រូវយល់ពីគោលគំនិតដែលថ្នាក់ ដឹកនាំចង់បាន និងទី៣ ត្រូវដោះស្រាយឱ្យបានល្អ បើស្ទះសុំគោលការណ៍ ដើម្បីដោះស្រាយ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm