ជនអន្តោប្រវេសន៍ប្រឈមភាពមិនប្រាកដប្រជា ខណៈនយោបាយអាល្លឺម៉ង់ ងាកទៅរកស្តាំនិយម

2025/02/25 05:21:13 pm        310

កំណើនជាប្រវត្តិសាស្ត្រក្នុងការគាំទ្ររបស់គណបក្សប្រឆាំងអន្តោប្រវេសន៍ ជម្រើសថ្មីសម្រាប់អាល្លឺម៉ង់ (AfD) ស្ដាំនិយមជ្រុល ក្នុងការបោះឆ្នោតជាតិកាលពីថ្ងៃអាទិត្យ ២៣ កុម្ភៈ បានធ្វើឱ្យជនអន្តោប្រវេសន៍ជាច្រើនប្រឈមភាពមិនច្បាស់លាស់ និងព្រួយបារម្ភពីអនាគតរបស់ពួកគេ ខណៈប្រទេសនេះកំពុងងាកទៅរកនយោបាយស្ដាំនិយម។

គោលនយោបាយសិទ្ធិជ្រកកោនរបស់អាល្លឺម៉ង់ គឺជាប្រធានបទដ៏ធំបំផុតមួយនៅក្នុងការបោះឆ្នោតឆ្នាំនេះ ដោយជំរុញឱ្យក្រុមអភិរក្សនិយម ដែលប្រកាន់ជំហរស្ដាំនិយមកណ្ដាល ទទួលបានជ័យជម្នះ ហើយបក្សស្ដាំនិយមជ្រុល AfD ឈរនៅលេខរៀងទី២ ដែលបក្សទាំងពីរនេះសុទ្ធតែមានជំហរតឹងរ៉ឹងលើអន្តោប្រវេសន៍។

ស្របពេលមានវិបត្តិសេដ្ឋកិច្ច ពលរដ្ឋអាល្លឺម៉ង់ដែលមានប្រវត្តិអន្តោប្រវេសន៍ មានការព្រួយបារម្ភកាន់តែខ្លាំងពីហិរញ្ញវត្ថុរបស់ពួកគេ ជាជាងអ្នកផ្សេងទៀត។ ការសិក្សារបស់ស្ថាប័នស្រាវជ្រាវ DeZIM ថ្មីៗនេះបានរកឃើញថា តួលេខ ៦៣,៤% នៃជនអន្តោប្រវេសន៍មានក្ដីបារម្ភបែបនេះ ធៀបនឹងតួលេខ ៤៦,៧% នៃអ្នកដែលមិនមែនជាជនអន្តោប្រវេសន៍។

ចំនួនអន្តោប្រវេសន៍ដែលតាំងទីលំនៅក្នុងអាល្លឺម៉ង់ មានចំនួនខ្ពស់ខ្លាំងណាស់។ ជនជាតិអាល្លឺម៉ង់ជាង ៧លាននាក់ ដែលមានប្រវត្តិអន្តោប្រវេសន៍ មានសិទ្ធិបោះឆ្នោតនៅក្នុងការបោះឆ្នោតនេះ ដោយរាប់សែននាក់ជាអតីតជនភៀសខ្លួន។ ជាប្រវត្តិសាស្ត្រ បក្សប្រជាធិបតេយ្យសង្គមនិយម (SPD) របស់អាល្លឺម៉ង់ គឺមានប្រជាប្រិយភាពបំផុតក្នុងចំណោមជនអន្តោប្រវេសន៍ ដោយសារតែការតស៊ូមតិរបស់ខ្លួនសម្រាប់សិទ្ធិកម្មករ សុខុមាលភាពសង្គម និងបរិយាបន្ន ប៉ុន្តែបក្សនេះបែរជាចាញ់យ៉ាងជូរចត់បំផុតក្នុងការបោះឆ្នោតនេះទៅវិញ៕


អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        151
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        141
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        139

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm