ទីភ្នាក់ងារសហរដ្ឋអាមេរិក ដែលគ្រប់គ្រងបុគ្គលិកសហព័ន្ធ បាននិយាយកាលពីថ្ងៃចន្ទ ថា ពួកគេអាចមិនអើពើចំពោះសារអេឡិចត្រូនិកកាលពីចុងសប្តាហ៍ ពីមហាសេដ្ឋីបច្ចេកវិទ្យា លោក Elon Musk ដែលតម្រូវឱ្យបុគ្គលិកបង្ហាញភស្តុតាងត្រឹមត្រូវនៃការងាររបស់ពួកគេ បន្ទាប់ពីការទាមទាររបស់ លោក Musk បង្កឱ្យមានប្រតិកម្មខុសប្រក្រតីពីទីភ្នាក់ងារមួយចំនួន។

សារអេឡិចត្រូនិករបស់លោក Musk បានណែនាំបុគ្គលិកបម្រើការស៊ីវិលចំនួន២,៣លាននាក់ ឱ្យផ្តល់សេចក្តីសង្ខេបចំនួន៥ចំណុចនៃការងាររបស់ពួកគេក្នុងម៉ោងកំណត់មួយ ដោយបង្កើតជាសំណួរថាតើអ្នកមានអំណាចប៉ុនណាដែលមហាសេដ្ឋីរបស់ពិភពលោកម្នាក់នេះ អាចដោះស្រាយនៅក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ប្រធានាធិបតី លោក Donald Trump ដើម្បីកាត់បន្ថយក្នុងរដ្ឋាភិបាលសហរដ្ឋអាមេរិក។

កាលពីថ្ងៃច័ន្ទ ចៅក្រមសហព័ន្ធ បានរារាំងក្រុមកាត់បន្ថយរដ្ឋាភិបាលដែលត្រូវបានបង្កើតឡើងដោយ លោក Trump និងដឹកនាំដោយ លោក Musk ពីការចូលប្រើប្រាស់ទិន្នន័យដ៏រសើប ដែលរក្សាទុកដោយក្រសួងអប់រំរបស់សហរដ្ឋអាមេរិក និងការិយាល័យគ្រប់គ្រងបុគ្គលិករបស់អាមេរិក។
យោងតាមសារអេឡិចត្រូនិករបស់ក្រសួងយុត្តិធម៌ផ្ទៃក្នុងបានឲ្យដឹងថា ការិយាល័យគ្រប់គ្រងបុគ្គលិក(OPM) បានប្រាប់មន្ត្រីធនធានមនុស្ស នៅទីភ្នាក់ងារសហព័ន្ធថា បុគ្គលិកនឹងមិនតម្រូវមិនឲ្យឆ្លើយតបសារអេឡិត្រូនិករបស់លោក Musk ហើយក៏មិនត្រូវបានតម្រូវឱ្យបុគ្គលិកឆ្លើយតបចំពោះសារនោះដែរ។
អនុស្សរណៈបាននិយាយថា ការឆ្លើយតបទៅនឹងសារអេឡិចត្រូនិកគឺធ្វើឡើងដោយស្ម័គ្រចិត្ត ហើយក៏បានជំរុញឱ្យនិយោជិតកុំឱ្យចែករំលែកព័ត៌មានសម្ងាត់ រសើប ឬព័ត៌មានសម្ងាត់បំផុតនៅក្នុងការឆ្លើយតបរបស់ពួកគេ ជាការព្រួយបារម្ភរបស់អ្នករិះគន់ចំពោះចំណាត់ការរបស់ លោក Musk ។