សម្តេចធិបតីនាយករដ្ឋមន្រ្តី សម្តែងមោទកភាព ក្រោយឃើញភ្ញៀវទេសចរណ៍ ចូលទស្សនាអង្គរវត្ត មានសន្ទុះខ្លាំងឡើងវិញ

2025/02/25 06:22:07 pm        102

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្តែងនូវមោទកភាព ក្រោយឃើញនូវភ្ញៀវទេសចរណ៍អន្តរជាតិមកទស្សនា នៅប្រាសាទអង្គរវត្តមានសន្ទុះឡើងវិញ ដោយសម្តេចបានចាត់ទុកថា ការកើនឡើងនូវភ្ញៀវទេសចរណ៍នៅខេត្តសៀមរាប នាពេលនេះ គឺកើតចេញពីកត្តាសុខសន្តិភាព។

ក្នុងឱកាសអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រគល់សញ្ញាបត្រកម្រិតបរិញ្ញាបត្ររងបរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ដល់និស្សិតជ័យលាភី ​នៃសាកលវិទ្យាល័យ Southwest Asia នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ​នៅខេត្តសៀមរាប ​សម្តេចធិបតីនាយករដ្ឋមន្រ្តី បានបញ្ជាក់ថា តាមរបាយការណ៍​របស់រដ្ឋបាលខេត្ត ​នាពេលសព្វថ្ងៃនេះ គឺមាន​ភ្ញៀវទេសចរណ៍​បរទេស​ចូលទៅទស្សនា រមណីយដ្ឋាន​អង្គរ និងកំសាន្តនៅផាប់ស្ទ្រីតណែនរាល់ថ្ងៃ ខណៈកំណើននេះ គឺជាមោទកភាពយ៉ាងខ្លាំងចំពោះបងប្អូនប្រជាពលរដ្ឋអ្នកខេត្តសៀមរាប។

ជាមួយគ្នានោះដែរសម្តេចធិបតី នាយករដ្ឋមន្រ្តី ក៏បានក្រើនរំលឹកដល់រដ្ឋបាលខេត្ត​ក៏ដូចជាកង​កម្លាំង​ថែរក្សាសុវត្តិភាពនៅខេត្តសៀមរាប​ទាំងអស់ ​គប្បីបង្កើនការរក្សានូវ​សន្តិសុខ សណ្តាប់ធ្នាប់​ឲ្យកាន់តែល្អប្រសើរបន្ថែមទៀត​ ជាពិសេសតំបន់ទេសចរណ៍នានា​នៅខេត្តនេះតែម្តង។

សម្តេច បានបន្ថែមទៀតថា ខេត្តសៀមរាប​ គឺជាដែនដីសម្បូរទៅដោយតំបន់ទេសចរ អរិយធម៌ និងវប្បធម៌​ ដូច្នេះព្រឹត្តិការណ៍លំដាប់ពិភពលោកបានបង្កើតលើទឹកនេះច្រើនណាស់ជាក់ស្តែងដូចជា ម៉ាកយីហោគ្រឿងអលង្ការដ៏ល្បីលំដាប់ពិភពលោក BVLGARI បានបង្ហាញម៉ូតផលិតផលរបស់ខ្លួន​នៅ​មុខប្រាសាទបាយ័ន ដោយក្រុមហ៊ុននេះ បានដឹកគ្រឿងអលង្ការរបស់ខ្លួនប្រមាណជាងមួយ​រយលានដុល្លារអាមេរិក​មកតាំងបង្ហាញនៅកម្ពុជា ​ដោយសារតែ​ កម្ពុជា​មានសុខសន្តិភាពនេះហើយ ទើបបានគេហ៊ាន​មកធ្វើព្រឹត្តិការណ៍ដ៏ធំ​បែបនេះនៅប្រទេសកម្ពុជាយើងនោះ៕ អត្ថបទ ៖ បាន ចក់


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        126
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm