សម្តេចធិបតី៖ ប្រទេសជិតខាងខ្លះព្យាយាមនិយាយអាក្រក់ពីកម្ពុជា ដើម្បីមិនឲ្យប្រទេសដទៃ មកវិនិយោគនៅកម្ពុជា

2025/02/25 06:37:38 pm        133

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា មានប្រទេសជិតខាងខ្លះ​របស់កម្ពុជា បានកំពុងព្យាយាមនិយាយ​បង្ខូច​កេរ្តិ៍​ឈ្មោះរបស់កម្ពុជា ដើម្បី​មិនឲ្យភ្ញៀវទេសចរណ៍ និងអ្នកវិនិយោគបរទេសដទៃទៀតមកទស្សនា និង​ធ្វើការវិនិយោគ​នៅកម្ពុជា។

ក្នុងឱកាសអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រគល់សញ្ញាបត្រកម្រិតបរិញ្ញាបត្ររងបរិញ្ញាបត្រ និង​បរិញ្ញាបត្រជាន់ខ្ពស់ ដល់និស្សិតជ័យលាភី នៃសាកលវិទ្យាល័យ Southwest Asia ​នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥នេះ នៅខេត្តសៀមរាប ​សម្តេចធិបតី​នាយករដ្ឋមន្រ្តីបានបញ្ជាក់ថា​ ប្រទេសជិត​ខាងកម្ពុជាខ្លះ ​តែងព្យាយាមវាយប្រហារ និង​បង្ខូចកេរ្ដិ៍​ឈ្មោះកម្ពុជា ថាគ្មានសន្តិសុខ សណ្តាប់ធ្នាប់ ដើម្បីឱ្យអន្តរជាតិ ​ភ្ញៀវទេសចរ ​ឬអ្នកវិនិយោគ មានការភាន់ច្រឡំមកលើកម្ពុជា។ ប៉ុន្តែទោះជាពួកគេខិតខំព្យាយាមវាយប្រហារ ​និងនិយាយអាក្រក់ពីកម្ពុជាក្តី ​នៅតែមានបរទេស​ជឿជាក់​លើកម្ពុជាដដែលជាក់ស្តែងដូចជាម៉ាកយីហោគ្រឿងអលង្ការដ៏ល្បីលំដាប់ពិភពលោក BVLGARIជាដើម គឺគេទុកចិត្តកម្ពុជាទើបបានគេមកបង្កើតព្រឹត្តិការណ៍នៅទឹកដីអង្គរដ៏បវរនៃយើង និងព្រឹត្តិការណ៍ជាច្រើនទៀតលំដាប់ពិភពលោក។

ជាមួយគ្នានោះដែរសម្តេចធិបតី នាយករដ្ឋមន្រ្តីក៏បានលើកឡើងពីបងប្អូនខ្មែរមួយចំនួនផងដែរដែល​តែងតែប្រកាស​ និងដេកភ័យខ្លាចថាបាត់បង់ទឹកដីរបស់កម្ពុជា ​ដោយសម្តេច បានចោទជាសំណួរថា តើកម្ពុជាយើងនឹងបាត់ទៅណា? ខណៈប្រជាពលរដ្ឋខ្មែរពីមុនមានមិនដល់ ១០លាននាក់​ផងតែសព្វថ្ងៃមានរហូតដល់១៧លាននាក់នោះ។

សម្តេចធិបតីនាយករដ្ឋមន្រ្តី បានលើកឡើងទៀតថា កម្ពុជាបានឆ្លងកាត់សង្គ្រាមជាច្រើនមកហើយ ដូច្នេះសម្តេចមិនចង់ឃើញការភ័យខ្លាចចំពោះការបង់បាត់ប្រទេសទៅជាការបាក់ទឹកចិត្តនោះឡើយ តែផ្ទុយទៅវិញបើកាន់តែខ្លាច ​គឺត្រូវកាន់តែខំសាង​ភាពជាម្ចាស់ការដោយខ្លួនឯង​ ហើយកុំដេក​តែ​ភ័យខ្លាចពេក ​ត្រូវតែមានមោទនភាពខ្លួនឯង​ ពោលគឺបើខ្លាចគប្បីពង្រឹងខ្លួនឯង ពង្រឹងធនធាន​មនុស្ស ពង្រឹងសមត្ថភាព គុណធម៌ ​សាមគ្គីភាព និងសីលធម៌ជាដើមនោះ៕អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព

2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm