មេដឹកនាំលោកខាងលិច បញ្ជាក់ 'ការគាំទ្រអ៊ុយក្រែន' នៅទីក្រុងគីវ ក្នុងខួប ៣ឆ្នាំនៃសង្រ្គាម

2025/02/25 07:09:09 pm        56

បណ្ដាមេដឹកនាំលោកខាងលិចជាច្រើនបានបញ្ជាក់ពីជំហរគាំទ្ររបស់ពួកគេ ខណៈអ៊ុយក្រែន កាលពីថ្ងៃចន្ទ (២៤ កុម្ភៈ) បានប្រារព្ធខួបដ៏ក្រៀមក្រំបំផុតនៃសង្រ្គាមរបស់ខ្លួនទល់នឹងរុស្ស៊ី ក្នុងពេលដែលកងកម្លាំងទីក្រុងគីវ ស្ថិតនៅក្រោមសម្ពាធយ៉ាងធ្ងន់ធ្ងរលើសមរភូមិ និងការងាករេយ៉ាងជាក់ស្តែងរបស់រដ្ឋបាលលោកប្រធានាធិបតីអាមេរិក Donald Trump ទៅរកវិមានក្រឹមឡាំង ក្នុងការបញ្ច្រាសគោលនយោបាយអាមេរិក។

ព្រឹត្តិការណ៍សំខាន់រយៈពេលបីឆ្នាំនេះ បានទាក់ទាញមេដឹកនាំលោកខាងលិចជាច្រើនទៅកាន់ទីក្រុងគីវ ក្នុងការបង្ហាញការគាំទ្រដ៏លេចធ្លោរបស់ខ្លួន។ ពួកគេបានព្រមានពីផលប៉ះពាល់កាន់តែទូលំទូលាយនៃសង្រ្គាមសម្រាប់សន្តិសុខពិភពលោក ហើយបានប្តេជ្ញាបន្តផ្តល់ជំនួយរាប់ពាន់លានដុល្លារដល់អ៊ុយក្រែន ខណៈភាពមិនច្បាស់លាស់កាន់តែស៊ីជម្រៅលើការប្តេជ្ញាចិត្តរបស់អាមេរិក។ ទីក្រុងវ៉ាស៊ីនតោន មិនបានបញ្ជូនមន្ត្រីជាន់ខ្ពស់ណាម្នាក់ទៅចូលរួមពិធីនោះទេ។

មេដឹកនាំទាំងនោះបានគោរពវិញ្ញាណក្ខន្ធទាហានអ៊ុយក្រែនដែលស្លាប់ក្នុងសង្រ្គាម ដោយឈរស្ងៀមស្ងាត់នៅចំពោះមុខទីគោរពវិញ្ញាណក្ខន្ធ ដែលមានទង់ជាតិ និងរូបថតជាច្រើននៅទីលានចតុរង្គកណ្តាលក្រុងគីវ។

ឆ្នាំទី៤ នៃជម្លោះនេះអាចជាចំណុចសំខាន់ នៅពេលដែលលោក Trump ប្រើការវិលត្រឡប់របស់លោកទៅកាន់តំណែងសេតវិមាន ដើម្បីជំរុញសន្តិភាព ដោយក្រុមមន្ត្រីអាមេរិកបានបើកកិច្ចពិភាក្សាដោយផ្ទាល់ជាមួយភាគីរុស្ស៊ី ក្នុងប្រទេសអារ៉ាប៊ីសាអ៊ូឌីត កាលពីសប្តាហ៍មុន ដោយមិនរួមបញ្ជូលទីក្រុងគីវ និងអឺរ៉ុបនោះឡើយ ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        102
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        95
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        87

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm